ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ ក្នុងឱកាសពិធីអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទទួលកន្ត្រកផ្កា ពីមន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា ភ្ញៀវជាតិនិងអន្តរជាតិ ពីក្រសួងស្ថាប័នផ្សេងៗ ក្នុងឱកាសអបអរសាទរខួប៤៦ នៅថ្ងៃជ័យជំនះ៧ មករា (៧ មករា ១៩៧៩ – ៧មករា ២០២៥) ជាថ្ងៃរំដោះ និងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
៧មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល៕
ដោយ ៖ សិលា