ភ្នំពេញ៖ តារាសម្តែងនិងចម្រៀងថៃ កញ្ញា Pancake បានបង្ហាញខ្លួននិងចូលរួមច្រៀងធ្វើឲ្យកក្រើកទាំងកណ្ដាលរាត្រីតែ ម្ដងកាលពីថ្ងៃទី២៧ ខែសីហា ក្នុងក្លឹប RCA ស្ថិតនៅទល់មុខស្ថានីយទូរទស្សន៍អប្សរា។ វត្តមានរបស់នាងបានធ្វើឲ្យក្លិបរាត្រីមួយនេះកកកុញដោយភ្ញៀវកិត្តិយសខណៈដែលតារាសិល្បៈយ៉ាងច្រើនកុះករក៏បានបង្ហាញខ្លួនអបអរចំពោះវត្តមានរបស់តារាថៃល្បីឈ្មោះរូបនេះ។
លោក ឡុង ប៊ុនហេង ជាតារាសម្ដែង និងជាអ្នករៀបចំកម្មវិធីសិល្បៈប្រចាំក្លិប RCA បានបញ្ជាក់ថា ក្រោយការពង្រីកនិងកែ លម្អក្លឹបជាថ្មីក្លិបរបស់លោកក៏សម្រេចចិត្តបើកទទួលភ្ញៀវនិងបានអញ្ជើញតារាចម្រៀងថៃដ៏ល្បីគឺកញ្ញា Pancake ក្នុងតម្លៃខ្លួនខ្ពស់ឲ្យមកច្រៀងកាលពីរាត្រីថ្ងៃទី២៧ ខែ សីហា។
លោកថា វត្តមានរបស់នាងមាន អ្នកចូលរួមរហូតដល់ជាង៧០០នាក់ដោយអាចនិយាយបានគឺមិនមានកន្លែងទទួលភ្ញៀវដែលជាមួយគ្នាក្នុងនោះវត្តមានតារាសិល្បៈខ្មែរចូលរួមកាលពីយប់នោះក៏ច្រើន ផងដែរ។ លោកបន្តថា តារាថៃ Pancake មកច្រៀងនៅក្នុងក្លិបរបស់លោកមិនមែនជាលើកទី១នោះទេដោយនាងមកច្រៀងជាលើកទី៣ហើយ។
លោកថា វត្តមាន របស់នាងមកច្រៀងមួយលើកៗគឺរមែង ទាក់ទាញអ្នកចូលចិត្តទស្សនាជាច្រើន ដោយ គ្រាន់តែដំណើរមកច្រៀងលើកនេះហាក់ កក្រើកជាងមុន និងធ្វើឲ្យភ្ញៀវមានឱកាសរាំរែកយ៉ាងកងរំពងក្នុងពិធីជួបជុំនោះជា មុនស្របនឹងក្លិប RCA ត្រូវបានកែលម្អ ខុសពីមុនប៉ុណ្ណោះ។
លោកបន្ថែមថា ក្លិប RCA កាលពីមិនទាន់ពង្រីក និងកែលម្អ មែងទាក់ទាញវត្តមានតារាចម្រៀងល្បីៗទាំងខ្មែរឲ្យមកកម្សាន្ត ហើយដោយសារតែហេតុផលមិនមានកន្លែងទទួលភ្ញៀវគ្រប់ពេលតារាចម្រៀងបរទេសមកចូលរួម ទើបសម្រេចផ្អាកមួយរយៈដើម្បីកែកុន ពង្រីកក្លិបនេះជាថ្មី។
កញ្ញា Pancake បានបញ្ជាក់ថា នេះគឺជាលើកទី៣ហើយដែលកញ្ញាបង្ហាញវត្ត មាននៅក្នុងក្លិបកម្សាន្តខាងលើ។ កញ្ញា បញ្ជាក់ថា នាងពិតជារីករាយនិងពេញចិត្តនូវភាពរួសរាយរាក់ទាក់ស្វាគមន៍របស់ ប្រជាជនកម្ពុជា។ រយៈពេលមួយថ្ងៃដែលនាងមកដល់កម្ពុជានាងបានចូលរួមថតឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរការច្រៀងសម្រាប់កម្មវិធីមនុស្សធម៌ និងការច្រៀងនូវបទចម្រៀងសម្រាប់អ្នកគាំទ្រនៅក្លិបកម្សាន្តRCAនេះផងដែរ។ នាងរំពឹងថាទស្សនិក ជននឹងពេញចិត្តនិងបន្តការគាំទ្រការ សម្តែងរបស់នាងកន្លងមក ហើយនាងរំពឹងថានៅឱកាសក្រោយទៀតនាងនឹងមានវត្តមានជាថ្មីលើទឹកដីកម្ពុជា ៕
វឌ្ឍនា