ព័ត៌មានទាន់ហេតុការណ៍៖

ខ្ញុង ប៉ះ កាតុ លើកដំបូងក្នុងរឿង “Supper Mom”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានពីរ រូបនឹងប៉ះគ្នាក្នុងឈុតកំប្លែង កាច់កុង ស្នានីសគ្នាជាលើកដំបូងក្នុងខ្សែភាពយន្តរឿង “Supper Mom” របស់ផលិតកម្មមហា ហង្ស។ ការបញ្ជាក់វត្តមានរបស់អ្នកទាំងពីរក្នុងរឿងថ្មីនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីបើកដំណើរកាផលិតខ្សែភាពយន្តខាងលើកាលពីថ្ងៃទី២៨ ខែសីហានេះ នៅទីស្នាក់ការផលិតកម្ម ក្រោមវត្តមានសិល្បករ ផលិតករជាច្រើនរូប ។

តារាសម្តែងក្នុងខ្សែភាពយន្តបែបកំប្លែងថ្មី“Supper Mom” ភាគច្រើនគឺជាតារាកំប្លែងប្រុសស្រីល្បីឈ្មោះមានដូចជា នាយពាក់មី, នាយក្រូច, នាយគ្រឿន, នាយសុបិន,DJ កាកា, កញ្ញា សុខ សោមាវត្តី, នាងខ្ញុង, នាងកាតុ និងតារាសម្តែងជាច្រើនរូបទៀត។

នាយកប្រតិបត្តិផលិតកម្មមហាហង្សអ្នក នាង ភិន សុដាលីស បញ្ជាក់ថា “Supper Mom”គឺជាខ្សែភាពយន្តកំប្លែងថ្មីប្លែកបែបស្រុកស្រែ ដែលចូលរួមសម្តែងដោយតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើន។ នាងបញ្ជាក់ថាខ្សែភាពយន្តថ្មីនេះគឺនិយាយពីក្រុមគ្រួសារពីររបស់នាងខ្ញុង និងនាងកាតុដែលម្តាយនឹងម្តាយតែងកាត់កុងផ្ចាញ់ ផ្ចាល ឌឺដងគ្នា ខណៈដែលកូនប្រុសស្រី របស់ពួកគេស្រលាញ់គ្នា។ អ្វីដែលកាន់តែប្លែកខ្សែភាពយន្តនេះមានឈុតឆាកកំប្លែង ស្នេហាជាដើមដែលធ្វើឲ្យអ្នកទស្សនាពេញចិត្តសម្រាប់ខ្សែភាពយន្តនេះ។ អ្នកនាងបន្តថា ខ្សែភាពយន្តនឹងត្រូវចំណាយទុន ប្រមាណជាង៧ម៉ឺនដុល្លារ មុនពេលចាក់ បញ្ចាំងនៅរោងភាពយន្តក្នុងអំឡុងចុងឆ្នាំ២០១៦ខាងមុខ។

នាងថានេះគឺជាខ្សែ ភាពយន្តខ្នាតធំទីបីហើយដែលផលផលិតកម្មចេញថតក្នុងឆ្នាំនេះបន្ទាប់ពីរឿង “៣០ថ្ងៃ” ដែលនឹងសម្ពោធចាក់បញ្ចាំងនៅថ្ងៃទី៣០ ខែសីហានេះ និងរឿង“សួរ ស្តីលោកគ្រូកម្លោះ”ដែលទើបនឹងបញ្ចប់ការថតកាលពីថ្មីនេះដែរ។ អ្នកនាងបញ្ជាក់ថា ការជ្រើសរសើតួអង្គសំខាន់ពីររូបគឺអ្នកនាងកាតុ និងនាងខ្ញុង សម្តែងក្នុងខ្សែភាពយន្តនេះព្រោះតែអ្នកទាំងពីរគឺជាតារាកំប្លែងដែលពូកែខាងលេងពាក្យសម្តី ផ្លែផ្កា ឌឺដងគ្នា ហើយមិនដែលសម្តែងរូមគ្នាពីមុនមកហើយផលិតកម្មជឿជាកក់ថាខ្សែភាពយន្តថ្មីនេះនឹងទទួលបានការគាំទ្រច្រើននៅពេលចាក់បញ្ចាំងនៅរោងភាពយន្តនៅពេលខាងមុខ។

អ្នកនាងកាតុ បញ្ជាក់ថា ក្នុងខ្សែភាព យន្តនេះនាងសម្តែងជាតួម្តាយឈ្មោះនាយខ្សាយជាម្តាយតួឯកស្រី។ នាងបន្តថា វាពិតជាប្លែកដែលអ្នកនិពន្ធនិងដឹកនាំរឿងជ្រើសរើសនាងនិង នាងខ្ញុងមកសម្តែងរួមគ្នាជាលើកដំបូងហើយពួកនាងសុទ្ធតែសម្តីមិនចេះចាញ់គ្នា។ នាងបន្តថា ឈុតឆាកកំប្លែងសើចចុកពោះព្រោះតែការកាច់កុងគ្នាច្រើនពិសេសគឺការកំប្លែងបែបស្រុកស្រែថ្មីប្លែកពីរឿងមុនៗ
នាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានបញ្ជាក់ដែរថា បើទោះបីជាមិនធ្លាប់ សម្តែងរួមគ្នាក្នុងខ្សែភាពយន្តខ្នាតធំពីមុនមកក្តីក៏នាងនិង អ្នកនាងកាតុធ្លាប់បានជួបគ្នាជាញឹកញាប់ក្នុងកម្មវិធីកម្សាន្តនានា របស់ទូរទស្សន៍ ហើយការចាក់សម្តី ឌឺដងទៅវិញទៅមកក៏តែងធ្វើឡើងដែរកន្លងមក ប៉ុន្តែវាត្រឹមតែនៅលើឆាក ខណៈដែលការរាប់អានគ្នាជិតដិតនៅក្រោយឆាក។ នាង បន្តថា ខ្សែភាពយន្តនេះនឹងធ្វើឲ្យអ្នកទស្សនាពេញចិត្តជាមួយនឹងឈុតឆាកកំប្លែងថ្មី ជាក់ជាមិនខាន។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង “Supper Mom” ត្រូវបាននិពន្ធឡើងដោយ លោក អិុន សុភិន កែសម្រួលដោយលោក សោម សារ៉ាពេជ្រ ដឹកនាំសម្តែងដោយ លោក ជុំ វិចិត្រ៕
វឌ្ឍនា

IMG_7808


ចែករំលែក៖