ខេត្តរតនគិរី៖ សមត្ថកិច្ចនគបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាវាយនឹងបំពង់ទីបដែកដោយចេតនានៅក្រុងបានលុង ។
ករណីហិង្សានេះបានកើតឡើង នៅវេលាម៉ោង១១ព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦នៅត្រង់ចំណុចឃ្លាំងដឹកទំនិញតិចវី ស្ថិតក្នុងភូមិជ័យជំនះសង្កាត់ឡាបានស៍ៀក ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យឈ្មោះផាន់ សុភិន ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករមានទីលំនៅភូមិ ២ សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ ភឿន ហៀង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការ រងរបួសធ្ងន់ចំចង្កេះខាងស្ដាំ ។
បច្ចុប្បន្ន ជនសង្ស័យសមត្តកិច្ចឃាត់ខ្លួននៅប៉ុស្តិ័នគរបាលរដ្ឋបាលសង្កាត់ ឡាបានសៀក ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕ វុទ្ធឦសាន