ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៥៥គ្រសារ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន៥៥គ្រួសាររស់នៅក្នុងសង្កាតក្បាលកោះត្រូវបានក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌនាំយកអំណោយទៅចែកជូនដល់លំនៅដ្ឋានកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ដឹកនាំដោយលោកអ៊ាង ស៉ីផាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ ,លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ,លោករស់ សុភ័ក្រ
អភិបាលរងខណ្ឌ និងលោកថេនសុថុល អភិបាលរងខណ្ឌដែលទើបនិងផ្ទេរភារៈកិច្ចពីខណ្ឌពធិសែនជ័យ មកជាអភិបាលរងខណ្ឌច្បារអំពៅ ។

លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានអោយដឹងថា អំណោយដែលត្រូវចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ឃីត១កញ្ចប់មាន ភួយ១ មុង១ សារុង១ ក្រមា១ រួមនឹងថវិកា ៣ម៉ឺនរៀល ។

ក្នុងឱកាសនោះលោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានមានប្រសាសន៍ពាំនាំនូវក្តីនឹករលឹកយ៉ាងក្រៃលែងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋថា ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមានដោយផ្ទាល់ក្តី ប៉ុន្តែទឹកចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាតែងឋិតនៅក្បែរបងប្អូនជានិច្ច ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាកតោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរុំារៃ និងជាពិសេសពលរដ្ឋផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដូចគ្នា ។

ជាមួយគ្នានេះ លោក អ៊ាង ស៊ីផាន បានជម្រុញឲ្យមន្ត្រីក្រោមឱវាទខិតខំប្រឹងប្រែង អនុវត្តការងារដោយណែនាំប្រជាពលរដ្ឋ ដែលមិនទាន់ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អោយ រួសរាន់ទៅធ្វើអត្តសញ្ញាណអោយទាន់ពេលវេលា ដើម្បីមានឯកសារគ្រប់គ្រាន់ សម្រាប់ចុះឈ្មោះឆ្នោត និងបោះឆ្នោត ឆ្នាំ២០១៧ខាងមុខ ៕ សណ្តោស

 

88 77 66 8 7 6 5 4 3 2 1 99
សូមអានបន្ត ៖ កំពុងចែកចាយថ្នាំញៀននៅមុខផ្ទះសំណាក់ស្រែលាភ ត្រូវកម្លាំងអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួន


ចែករំលែក៖