ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន៧នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងនោះ ស្រី០៣ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦  ចំណុចតូបលក់ត្រីក្នុងផ្សារកណ្តាល ផ្លូវ១៤៨ កែងលេខ៥ សង្កាត់ផ្សារកណ្តាល១ ខណ្ធដូនពេញ ។

ជនសង្ស័យទាំង៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ  ទី១.ឈ្មោះ ពិន សុខ ណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ; ទី  ២.ឈ្មោះ ខឹម ស្រីដា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ;  ទី ៣.ឈ្មោះ លី សយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ;  ទី ៤.ឈ្មោះ ម៉ែន ដារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ;  ៥.ឈ្មោះ រឿង ប្រុសម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ;   ទី៦.ឈ្មោះ ខឹម ស្រីនាង ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ;  ទី ៧.ឈ្មោះ ណៃ ស្រីកា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ។

ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងមានៈ ក្រាមសថ្លា ចំនួន២០កញ្ចប់តូច, ម៉ូតូ ចំនួន០១គ្រឿង, ដាវ ចំនួន០១ដេីម, ជញ្ជីង ចំនួន០១, ដែកកេះ ចំនួន០៩, សំភារៈសំរាប់វេចខ្ចប់និងសេពគ្រឿងញៀនមួយចំនួន ។

បច្ចប្បន្នជនសង្ស័យទាំង៧នាក់ និងវត្ថុតាំងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀនអាវុធហត្ថរាជធានីដេីម្បីចាត់ការបន្តតាមច្បាប់ ៕ ស ដារ៉ា

 

image5 image4 image3 image2 image6


ចែករំលែក៖