ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! មកស្វែងយល់ពីទំនាក់ទំនងរវាងសុវត្ថិភាពទិន្នន័យ, ឯកជនភាពទិន្នន័យ និងសុវត្ថិភាពអុីនធឺណិត⚠️🚨

ចែករំលែក៖

ភ្នំពេញ​៖​ ទំនាក់ទំនងរវាងសុវត្ថិភាពទិន្នន័យ, ឯកជនភាព ទិន្នន័យ និងសុវត្ថិភាពអ៊ីនធឺណិត​ នៅក្នុងយុគសម័យឌីជីថល មនុស្សពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់ថ្នាល ឌីជីថលសម្រាប់ការ ទំនាក់ទំនង ផ្ទុកទិន្នន័យ និងធ្វើប្រតិបត្តិការនានានៅ លើអ៊ីនធឺណិត ដែលជាហេតុធ្វើឱ្យការធានាការពារទិន្នន័យមានសារៈសំខាន់ នាពេលបច្ចុប្បន្ននេះ។ ការធានានូវសុវត្ថិភាព និងការទទួលខុសត្រូវចំពោះការ គ្រប់គ្រងព័ត៌មាននៅក្នុងទិដ្ឋភាពឌីជីថល បានធ្វើឱ្យលេចចេញនូវទំនាក់ទំនង រវាងសុវត្ថិភាពទិន្នន័យ, ឯកជនភាពទិន្នន័យ និងសុវត្ថិភាពអ៊ីនធឺណិត ដែល សមាសធាតុទាំងបីនេះបង្កើតបានជាការការពារដ៏មានប្រសិទ្ធភាពមួយប្រឆាំង នឹងហានិភ័យដែលកំពុងវិវត្តន៍នៅក្នុងទិដ្ឋភាពឌីជីថល ដោយធានាបាននូវភាព ត្រឹមត្រូវ ការសម្ងាត់ និងឯកជនភាពនៃទិន្នន័យនៅទូទាំងប្រព័ន្ធអនឡាញ។

សុវត្ថិភាពទិន្នន័យផ្តោតលើការការពារទិន្នន័យពីការចូលប្រើប្រាស់ដោយ គ្មានការអនុញ្ញាត និងការរំលោភបំពាននានា តាមរយៈវិធីសាស្ត្រ ដូចជា ការធ្វើ Encryption, ការគ្រប់គ្រងការចូលប្រើប្រាស់ និងប្រព័ន្ធបម្រុងទុក (Backup System)។ ចំណែកឯ ឯកជនភាពទិន្នន័យ សង្កត់ធ្ងន់ទៅលើ ក្រមសីលធម៌ និងច្បាប់នៃការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន ដោយធានាថា បុគ្គលម្នាក់ៗមានការគ្រប់គ្រងលើរបៀបដែលព័ត៌មានរបស់ពួកគេត្រូវបាន ប្រមូល ប្រើប្រាស់ និងចែករំលែក។ ចំពោះសុវត្ថិភាពអ៊ុនធឺណិត ផ្តោតសំខាន់ ប្រមូល ប្រើប្រាស លើការការពារទាំងសុវត្ថិភាពទិន្នន័យ និងឯកជនភាព ដោយការពារប្រព័ន្ធ, បណ្តាញ និងទិន្នន័យពីការគំរាមកំហែងតាមអ៊ីនធឺណិត ជាពិសេសនៅពេល ដែលទិន្នន័យត្រូវបានបញ្ជូននៅលើអ៊ីនធឺណិត។ សមាសធាតុទាំងបីនេះ មានទំនាក់ទំនងប្រទាក់ក្រឡាជាមួយគ្នា ហើយការភ្ជាប់ទំនាក់ទំនងគ្នារវាង សុវត្ថិភាពទិន្នន័យ ឯកជនភាពទិន្នន័យ និងសុវត្ថិភាពអ៊ុនធឺណិតនឹងត្រូវបាន បង្ហាញនៅខាងក្រោមនេះ៖

▶ការគាំទ្រពីសុវត្ថិភាពទិន្នន័យចំពោះឯកជនភាព

ទិន្នន័យ​ឯកជនភាពទិន្នន័យមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការគាំទ្រ ពីសុវត្ថិភាពទិន្នន័យ ដោយហេតុថាសុវត្ថិភាពទិន្នន័យគឺជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនពីការចូលប្រើប្រាស់ដោយគ្មាន ការអនុញ្ញាត ឬការរំលោភបំពានទិន្នន័យ។ អ្នកប្រើប្រាស់ទូទៅ ឬស្ថាប័ន នានាគួរតែអនុវត្តវិធីសាស្រ្តរួមដែលរួមបញ្ចូលគ្នានូវការអនុវត្តឯកជនភាព ទិន្នន័យ ដូចជា Consent Management និង Data Subject Rights ជាដើម ជាមួយនឹងវិធានការសុវត្ថិភាពទិន្នន័យខ្លាំង ដូចជា Encryption, ការគ្រប់គ្រងការចូលប្រើប្រាស់ និងការកំណត់ការគំរាមកំហែងជាដើម ដើម្បីធានាថាទិន្នន័យផ្ទាល់ខ្លួនមិនត្រឹមតែត្រូវបានគ្រប់គ្រងដោយគោរព តាមគោលការណ៍ឯកជនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានការពារពី ការគំរាមកំហែងដែលអាចកើតមានផងដែរ។

►សុវត្ថិភាពទិន្នន័យពឹងផ្អែកលើសុវត្ថិភាពអ៊ីនធឺណិត

នាពេលបច្ចុប្បន្ន ជាញឹកញាប់ទិន្នន័យត្រូវបានបញ្ជូនតាមរយៈអ៊ីនធឺណិត ហើយប្រសិនបើគ្មានវិធានការសុវត្ថិភាពអ៊ុនធឺណិតត្រឹមត្រូវ ទិន្នន័យគឺងាយ ប្រឈមទៅនឹងការវាយប្រហារតាមអ៊ុនធឺណិត ដូចជា Eavesdropping (គឺជាទម្រង់នៃការវាយប្រហារតាមអ៊ីនធឺណិត ដែលអាចឱ្យពួក Hacker លុប ឬកែប្រែទិន្នន័យដែលត្រូវបានបញ្ជូនរវាងឧបករណ៍) ឬការវាយប្រហារបែប Man-in-the-middle (គឺជាទម្រង់នៃការវាយប្រហារមួយ ដែលពួក Hacker អាចចូលទៅក្នុងបណ្តាញទំនាក់ទំនងរវាងភាគីទាំងពីរដែលទុកចិត្តគ្នា ក្នុង គោលបំណងលួចស្តាប់ លួចទិន្នន័យ និងរំខានជាដើម)។ ដូច្នេះ វិធានការ សុវត្ថិភាពអ៊ីនធឺណិត ដូចជា HTTPS ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការធានាទិន្នន័យក្នុងអំឡុងពេល Transit និងរក្សាភាពត្រឹមត្រូវ របស់ទិន្នន័យ ដោយហេតុថាវិធានការនេះជួយការពារព័ត៌មានរសើបពីការ ចូលប្រើប្រាស់ដោយភាគីដែលគ្មានការអនុញ្ញាត។

▶សុវត្ថិភាពអ៊ីនធឺណិតការពារសុវត្ថិភាពទិន្នន័យ និងឯកជនភាពទិន្នន័យ

នៅក្នុងទិដ្ឋភាពឌីជីថលនាពេលបច្ចុប្បន្ននេះ ការងារប្រចាំថ្ងៃជាច្រើនត្រូវ បានសម្រេចនៅលើប្រព័ន្ធអ៊ីនធឺណិត ដែលនេះមានន័យថា ទិន្នន័យ និង ព័ត៌មានរសើបជាច្រើនត្រូវបានចែករំលែកឥតឈប់ឈរនៅលើអ៊ីនធឺណិត។ ប្រព័ន្ធអ៊ីនធឺណិតអាចជាបណ្តាញដែលមិនមានសុវត្ថិភាពសម្រាប់ការផ្លាស់ប្តូរ ទិន្នន័យ ឬព័ត៌មាននានា និងជាកន្លែងដែលមានហានិភ័យខ្ពស់ពីការឈ្លានពាន ដោយពួក Hacker និងឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដូច្នេះ ការគិតគូរពីសុវត្ថិភាព អ៊ុនធឺណិតពិតជារឿងសំខាន់ ដើម្បីធានាថាទិន្នន័យត្រូវបានការពារពីការ គំរាមកំហែងពីខាងក្រៅ ដោយហេតុថាប្រសិនបើសុវត្ថិភាពអ៊ីនធឺណិតមិន ត្រូវបានយកចិត្តទុកដាក់ អាចនាំឱ្យមានការរំលោភបំពានទាំងលើសុវត្ថិភាព ទិន្នន័យ ឧ.ការចូលប្រើទិន្នន័យដែលបានរក្សាទុកដោយគ្មានការអនុញ្ញាត និងការបំពានឯកជនភាព ឧ.ការលេចចេញទិន្នន័យផ្ទាល់ខ្លួនអំឡុងពេល ប្រតិបត្តិការអនឡាញជាដើម៕

ដោយ៖ តារា


ចែករំលែក៖