ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​-អ៉ីរ៉ង់​ ពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល និងថាមពល

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា និងអ៊ីរ៉ង់ ក្នុងពេលដែលលោកឧបនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Nazari បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ននៃ ទំនាក់ទំនងទ្វេភាគី និងបានរំលឹកអំពីការប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-អ៊ីរ៉ង់ កាលពីឆ្នាំ២០២២។ 

លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត Nazari បានពិភាក្សាអំពីកិច្ច ខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល និងថាមពល ព្រមទាំងបានស្វាគមន៍ចំពោះវឌ្ឍនភាពលើការបិទបញ្ចប់កិច្ច ព្រមព្រៀងសំខាន់ៗ រួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទុនរវាងកម្ពុជា និងអឺរ៉ង់ ការបង្កើតគណៈកម្មការសេដ្ឋកិច្ចចម្រុះ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ច សហប្រតិបត្តិការប្រេងកាត។

លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Nazari ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង តំបន់ និងអន្តរជាតិ រួមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផងដែរ៕

ដោយ​៖ស​ តារា


ចែករំលែក៖