ភ្នំពេញ ៖ ខ្មែរយកវៀតណាមធ្វើជាជញ្ជឹងដើម្បីទប់ទល់នឹងសៀម ៖ ព្រះបាទ ស្រីសុរិយោពណ៌យល់ថា ដើម្បីឱ្យមានតុល្យភាព ព្រះអង្គបានធ្វើការសាក ល្បងចងសម្ព័ន្ធភាពជាមួយវៀតណាម ដោយផ្សំផ្គុំបុត្រព្រះអង្គព្រះបាទជ័យជេដ្ឋាទី២ជាមួយនឹងបុត្រីស្ដេចត្រាញ់វៀតណាម ក្នុងគោលដៅយក ឥទ្ធិពលរបស់វៀតណាមទប់ទល់នឹងការលុកលុយទន្ទ្រានរបស់សៀម។ ប៉ុន្តែសម្ព័ន្ធថ្មីនេះមិនបានសម្រេចតាមបំណង ហើយធ្វើឱ្យប្រទេសខ្មែររស់ នៅដោយសុខដុមរមនាឡើយ។ ផ្ទុយទៅវិញ វាបានក្លាយជាទម្ងន់មួយយ៉ាងធ្ងន់បន្ថែមទៀតមកលើខ្មែរ។
ការរៀបចំក្រមច្បាប់ថ្មី ៖ ព្រះរាជកិច្ចដំបូងគឺ កំណែទម្រង់ច្បាប់នៅ ក្នុងប្រព័ន្ធតុលាការខ្មែរ ដោយក្រមមួយចំនួនមិនទាន់មានភាពយុត្តិធម៌នៅ ឡើយ។ ព្រះបាទជ័យជេដ្ឋាទី២បានឱ្យអ្នកប្រាជ្ញស្រាវជ្រាវច្បាប់ សម្រាប់ ប្រើក្នុងព្រះរាជនគរ ដោយពិនិត្យឡើងវិញនូវច្បាប់ដែលវិនាស នៅពេល បាក់បែកក្រុងលង្វែក (ច្បាប់ព្រះជ័យចេស្តា)។ កំណែទម្រង់ច្បាប់ និង រដ្ឋបាលប្រព្រឹត្តទៅពីឆ្នាំ១៦០១ដល់១៧២៣។
២-តើមូលហេតុអ្វីបានកម្ពុជាបាត់បង់ទឹកដីកម្ពុជាក្រោម?
ដំណើរឆ្ពោះទៅទិសខាងត្បូង ៖ ព្រះបាទជ័យជេដ្ឋាទី២សោយរាជ្យ ចាប់ពីឆ្នាំ១៦១៨ដល់ឆ្នាំ១៦២៨។ នៅឆ្នាំ១៦២០ រាជធានីកម្ពុជាត្រូវបាន បង្កើតឡើងនៅឧត្តុង្គ។ ដោយព្រះអង្គមានមហេសីនាមអង្គចូវ ជាបុត្រីស្តេច វៀតណាម ព្រះបាទជ័យជេដ្ឋាទី២បានអនុញ្ញាតឱ្យជនជាតិវៀតណាមមក តាំងទីលំនៅនៅជាយខាងត្បូងព្រៃនគរ (គ.ស.១៦២៣) និងបង្កើតគ្រឹះស្ថាន ជំនួញនៅប៉ែកខាងត្បូងប្រទេសខ្មែរពីរ មានខេត្តព្រៃនគរ និងកំពង់ក្របី ព្រមទាំងសុំអនុញ្ញាតឱ្យមានសិទ្ធិកាន់កាប់ក្រសួងគយនៅទីនោះផង។ ប្រការ នេះ គឺជាការចាប់ផ្តើមនៃនយោបាយវាតទីរបស់វៀតណាម ដើម្បីដណ្ដើម យកទឹកដីកម្ពុជា ៖
• នៅឆ្នាំ១៦៩៩ ៖ ខេត្តបារៀ (បារាយ) បៀងហ្វា និងយ៉ាឌិញ (ព្រៃនគរ) បានទៅវៀតណាម
• នៅឆ្នាំ១៧៣៣ ៖ ខេត្តវិញឡុង (លង់ហោរ) និងមិថរ (មេ-ស) បានទៅវៀតណាម
• នៅឆ្នាំ១៧៥៨-១៧៧៥ ៖ ខេត្តស្រុកទ្រាំង (ស្រុកឃ្លាំង) ត្រាវិញ (ព្រះត្រពាំង) សាដែក (ផ្សារដែក) គូឡៅយ៉ាង (កោះតែង) និងចូដុក (មាត់ជ្រូក) បានទៅវៀតណាម។
ស្ដេចឡើងគ្រងរាជ្យដោយប្រើប្រាស់កម្លាំងទ័ព ៖ នៅក្នុងសតវត្ស ទី១៧ និងទី១៨ ការបាត់បង់ទឹកដី គឺបណ្តាលមកពីស្តេចខ្មែរឈ្លោះគ្នា រត់ទៅពឹងវៀតណាមឱ្យជួយ។ បញ្ហាសំខាន់ដែលធ្វើឱ្យរាជវង្សបែកបាក់គ្នា គឺការប្រជែងរាជ្យរវាងរាជវង្សានុវង្ស ដោយសារតែគ្មាននីតិវិធីច្បាស់លាស់ ក្នុងការឡើងគ្រងរាជ្យ ៖
• ជម្លោះរវាងព្រះពញាសួរ និងព្រះអង្គតន់ ជាមួយព្រះបាទរាមា ធិបតីចន្ទនៅឆ្នាំ១៦៥៨
• ជម្លោះរវាងព្រះអង្គនន់ទី២ និងព្រះបាទជ័យជេដ្ឋានទី៤ នៅឆ្នាំ ១៦៩១។
ដំណាក់កាលទី២នៃសម័យឧដុង្គ ៖ នៅក្នុងដំណាក់កាលទី២នៃ សម័យឧដុង្គ ក្នុងសតវត្សទី១៨ និងទី១៩នេះ កម្ពុជាបានបាត់នូវភាព ម្ចាស់ការ ដោយសារជម្លោះដណ្ដើមរាជ្យជាប្រចាំ និងការរត់ទៅពឹងពាក់ ប្រទេសជិតខាង ដើម្បីជួយឱ្យឡើងសោយរាជ្យ។ ការពង្រឹងអំណាចនៅ ប្រទេសសៀមក្នុងរជ្ជកាលចក្រី និងនៅប្រទេសវៀតណាមក្នុងរជ្ជកាលព្រះ ចៅអធិរាជផ្ទៀង បានធ្វើឱ្យកម្ពុជាស្ថិតនៅចន្លោះដង្កៀបពីរ ដែលគាបខ្មែរ បាត់អស់ទឹកដី។ ព្រះមហាក្សត្រខ្មែរពេលនោះច្រើនមានវ័យក្មេង គ្មាន បទពិសោធ ហើយការគ្រប់គ្រងរដ្ឋស្ថិតនៅក្នុងកណ្តាប់ដៃរបស់មន្ត្រីជាន់-ខ្ពស់ ដែលឈ្លោះគ្នាដណ្តើមអំណាច។ ប្រជាពលរដ្ឋខ្មែររងទុក្ខវេទនា ដោយសារភាពចលាចល និងអសន្តិសុខ។
យុគសម័យពន្លឺ ៖ សតវត្សទី១៧ និងទី១៨ នៅអឺរ៉ុប គឺជាយុគ សម័យពន្លឺ (Enlightenment) ឬ «សតវត្សទស្សនវិជ្ជា» ដោយសារទស្សន វិទូបានផ្សព្វផ្សាយគំនិតថ្មីៗ តាមរយៈការប្រជុំតាមបណ្ឌិត្យសភាវិទ្យាសាស្ត្រ សាឡុងអក្សរសិល្ប៍ ហាងកាហ្វេ និងសៀវភៅ។ ទស្សនវិទូធំៗនៃយុគសម័យ ពន្ធគ ៖ Bacon, Descartes, Locke, Spinoza, Diderot, Hume, Kant, Montesquieu, Rousseau, Adam Smith, និង Voltaire។ គំនិត និងទស្សនវិទ្យាសាស្ត្រទាំងនេះកាត់បន្ថយឥទ្ធិពលនៃរបបរាជានិយម និងសាសនាគ្រិស្ត ហើយនាំមកនូវការផ្លាស់ប្តូរខាងផ្នែកនយោបាយក្នុងសតវត្សទី១៨ និងទី ១៩។ អ្នកវិទ្យាសាស្ត្រ និងទស្សវិទូជាង១៥០នាក់បានចងក្រងសៀវភៅសព្វ មុខវិជ្ជា (Encyclopaedia) ដើម្បីផ្សព្វផ្សាយចំណេះដឹងវិទ្យាសាស្ត្រ និង ទស្សវិជ្ជាថ្មី។
បដិវត្តន៍ឧស្សាហកម្មលើកទី១ ៖ ចុងសតវត្សទី១៨ គឺជាដំណាក់កាល នៃបដិវត្តន៍ឧស្សាហកម្មនៅអឺរ៉ុប ជាពិសេសនៅអង់គ្លេស។ ចាប់តាំងពីឆ្នាំ ១៧៥០ដល់១៨៥០ ទ្វីបអឺរ៉ុបបានប្រែមុខមាត់យ៉ាងខ្លាំង។ ប្រជាជនបាន ចាកចេញពីស្រែចម្ការ ដើម្បីទៅធ្វើការនៅតាមរោងចក្រ។ របកគំហើញថ្មីៗ ខាងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មីបានជំរុញបដិវត្តន៍ឧស្សាហកម្ម។ បញ្ញ វន្តចាប់ផ្តើមគិតគូរខុសពីមុន ដោយឈរលើមូលដ្ឋាននៃវិទ្យាសាស្ត្រ។ លោក James Watt បានកែលម្អម៉ាស៊ីនដើរដោយចំហាយទឹក ដែលក្លាយជាក្បាល រទេះភ្លើងនៃបដិវត្តន៍ឧស្សាហកម្មលើកទី១ ដែលចាប់ផ្តើមនៅប្រទេសអង់គ្លេស ហើយដែលបង្កើនផលិតភាពពលកម្មបានយ៉ាងខ្លាំងក្លា។ អង់គ្លេសបាន ក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម ដែលផលិតផលិតផលវាយនភ័ណ្ឌ សេរ៉ាមិក ឧបករណ៍ធ្វើពីដែក ម៉ាស៊ីន ស៊ីម៉ងត៍ និងសាប៊ូជាដើម។ នៅទ្វីបអឺរ៉ុប អំណាចនៃវិទ្យាសាស្ត្រ ឧស្សាហកម្ម និងបច្ចេកវិទ្យាបានបង្កើតនូវគម្លាតដ៏ ធំរវាងទ្វីបអឺរ៉ុប និងអាស៊ីអាគ្នេយ៍។
អឺរ៉ុបអាចផលិតទំនិញបានយ៉ាងច្រើន ដែលទាមទារនូវទីផ្សារសម្រាប់ លក់ផលិតផល និងប្រភពនៃវត្ថុធាតុដើម។ ដូច្នេះហើយ នយោបាយនៃ ប្រទេសអឺរ៉ុបគឺ ការប្រណាំងប្រជែងគ្នា ដើម្បីដណ្ដើមអាណានិគម និង កាន់កាប់កំពង់ផែធំៗ ដែលស្ថិតនៅតាមផ្លូវពាណិជ្ជកម្មសំខាន់ៗ និងការ ការពារតំបន់ផលប្រយោជន៍របស់ខ្លួន ក្នុងគោលដៅត្រួតត្រាប្រភពនៃវត្ថុ ធាតុដើមសំខាន់ៗ។ ដើម្បីរកទីផ្សារលក់ផលិតផលឧស្សាហកម្ម អង់គ្លេស ចាប់ផ្តើមវាតទីយកអាណានិគម ដើម្បីបង្កើតទីផ្សារនៅទ្វីបផ្សេងទៀតនៅអាស៊ី អាហ្វ្រិក និងអាមេរិក។ នៅឆ្នាំ១៧៧៦ អាណានិគមអាមេរិកបាន ងើបឡើងប្រឆាំងនឹងអង់គ្លេស ហើយបានចុះហត្ថលេខាលើសេចក្តីថ្លែង ការណ៍ស្តីពីឯករាជ្យ។ នៅឆ្នាំ១៧៨៣ អង់គ្លេសទទួលស្គាល់សហរដ្ឋ អាមេរិក ជារដ្ឋឯករាជ្យ។ ប្រទេសអឺរ៉ុបពីរ គឺព័រទុយហ្គាល់ និងហូឡង់ ដែលជាមហាអំណាចសមុទ្រនៅបន្តដើរតួនាទីសំខាន់ក្នុងការវាតទីធ្វើអាណា និគម នៅអាស៊ីអាគ្នេយ៍។
ដំណើរឆ្ពោះទៅទិសខាងត្បូងនៃប្រទេសវៀតណាម ៖ នៅសតវត្ស ទី១៥ អាណាចក្រដោយវៀតមានដែនដីតូចនៅឡើយ។ នៅចុងសតវត្សទី ១៦ វៀតណាមចែកចេញជាពីរផ្នែក ៖ តុងកឹង គ្រប់គ្រងដោយសន្តតិវង្ស ជិញ (Trinh) មានរាជធានីនៅហាណូយ និងអាណ្ណាមគ្រប់គ្រងដោយ សន្តតិវង្សង្វៀង (Nguyen) មានរាជធានីនៅវ៉េ (Hue)។ បន្ទាប់ពីលេបយក ចម្ប៉ាអស់ក្នុងឆ្នាំ១៧២០ ពួកសន្តតិវង្សភ្លៀងចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅទិស ខាងត្បូង ដើម្បីកាន់កាប់តំបន់កូសាំងស៊ីន ឬកម្ពុជាក្រោម។ នៅក្នុងពាក់ កណ្តាលសតវត្សទី១៨ វៀតណាមបានបង្រួបបង្រួមគ្នា ដោយសារបងប្អូន បីនាក់ពីស្រុកតាយសុន (Tayson) បានងើបបះបោរហើយដណ្ដើមបានការ គ្រប់គ្រងវៀតណាមទាំងមូល ៖ Nguyen Van Hue បានប្រកាសខ្លួនជា ព្រះចៅអធិរាជនៅតុងកឹង Nguyen Van Nhac បានប្រកាសខ្លួនជាព្រះចៅ អធិរាជនៅអាណ្ណាម និង Nguyen Van Lu បានប្រកាសខ្លួនជាព្រះចៅ អធិរាជនៅតំបន់ដីសណ្ដទន្លេមេគង្គ។ ក៏ប៉ុន្តែ កូនស្ដេចនៃរាជវង្សផ្ទៀង ឈ្មោះ ង្វៀង អាញ់បានរត់រួច ហើយទៅកេណ្ឌទ័ពនៅតំបន់ដីឧបទ្វីបកាម៉ៅ ហើយវាយយកព្រៃនគរបានក្នុងឆ្នាំ១៧៨៨ បន្ទាប់មកវាយយកក្រុងរ៉េបាន ក្នុងឆ្នាំ១៨០១ និងហាណូយបានក្នុងឆ្នាំ១៨០២។ ក្នុងឆ្នាំ១៨០២ ម្រៀង អាញ់ បានប្រកាសខ្លួនជាព្រះចៅអធិរាជយ៉ាឡុង។នៅមាន(ត) ៕
ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន