ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បានរងរបួសសន្លប់នៅនឹងកន្លែង រីឯម្នាក់ទៀតបានរងរបួសឈាមជើង បន្ទាប់ពីជិះម៉ូតូបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រា បានជិះម៉ូូតូក្នុងល្បឿនលឿន ហើយដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ទៅបុកបុរសម្នាក់ដែលជិះម៉ូតូមួយគ្រឿងទៀតតែម្នាក់ និងកំពុងតែបត់ឆ្លងផ្លូវ ជ្រុលទៅបុកចំកន្ទុយម៉ូតូបណ្ដាលឲ្យដួលរបួសទាំងសងខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី ៣០ខែសីហាឆ្នាំ២០១៦តាមបណ្តោយផ្លូវលេច២១៤កែងផ្លូវ១០៧ ស្ថិតក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា ។

តាមសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូកូនទាពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FM-8933 ជិះតែម្នាក់ឯងតាមបណ្តោយផ្លូវ១០៧ ក្នុងទឹសដៅពីជើងទៅត្បូង ពេលដែលជិះឆ្លងផ្លូវលេខ២១៤ជិតផុតទៅហើយនោះ ក៏ស្រាប់តែត្រូវជនបង្ករជិះម៉ូតូម៉ាកហុងដាស្កូពីពណ៍សពាក់ស្លាកលេខ ភ្នំពេញ 1BE-3497 ជិះតែម្នាក់ឯងដូចគ្នា ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនមកបុកចំកន្ទុយម៉ូតូជនរងគ្រោះធ្វើអោយជនរងគ្រោះនិងម៉ូតូខ្ទាតទៅបុកខឿនសួនច្បាររងរបួសជង្គង់ ចំណែកជនបង្ករវិញបានដួលអូសប្រហែលជិត១០ម៉ែត្រសន្លប់នៅហ្នឹងកន្លែង ។

ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះមានប្រជាពលរដ្ឋដែលនៅក្បែរនោះបានមកជួយរឹតទ្រូងនិងធ្វើចលនាបេះដូងទើបជនបង្ករបានដឹងខ្លួន ។

ក្រោយពេលកើតហេតុសម្ថកិច្ចទុកពេលអោយភាគីទាំងសងខាងបានសំរួលគ្នា ដោយខាងជនរងគ្រោះទារសំណងចំនួន៤០ដុល្លាទុកគ្រាន់ជួសជុលម៉ូតូ ឯជនបង្ករក៏សុខចិត្តចេញសងដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង ៕ ជីម ភារ៉ា ដង្កោ

IMG_2630

IMG_2628

IMG_2619

IMG_2618

IMG_2631


ចែករំលែក៖