ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យស្រីប្រុសចំនួន៦នាក់ត្រូវបានសមត្ថកិច្ចឃាត់បានជាបន្តបន្ទាប់ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើប្រាស់ និង ចែកចាយថ្នាំញៀន ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះជួលមួយកន្លែងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួននេះ១.ឈ្មោះចេវភ័ត្រាខេមរា ភេទប្រុសអាយុ២១ឆ្នាំមានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង(ជាមុខសញ្ញាចែកចាយ) ២.ឈ្មោះ អាត សុខលៀង ភេទប្រុសអាយុ28ឆ្នាំមានទីលំនៅភូមិដំណាក់ពពូលសង្កាត់កំពង់ឆ្នាំង ៣.ឈ្មោះ ធឿន ចាន់ឌី ភេទស្រីអាយុ១៤ឆ្នាំមានទីលំនៅភូមិកណ្ដាលសង្កាត់កំពង់ឆ្នាំង ៤.ឈ្មោះសឿន ស្រីរ័ត្ន ភេទស្រីអាយុ២២ឆ្នាំមានទីលំនៅភូមិព្រៃខ្មែរឃុំរលាប្អៀរស្រុករលាប្អៀរ ៥.ភៀញ សុគាភេទស្រីអាយុ១៤ឆ្នាំមានទីលំនៅភូមិបាញ់ឆ្គោលឃុំជ្រៃបាក់ស្រុករលាប្អៀរ ៦.ឈ្មោះ រិន ណារ៉ា ភេទស្រីអាយុ26ឆ្នាំមានទីលំនៅភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះគឺបន្ទាប់ពីបានធ្វើការស្រាវជ្រាវ និង ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការផ្តល់ព័តមានស្តីពីធ្វើសកម្មភាពរបស់ក្រុមជនសង្ស័យ ហើយសមត្ថកិច្ច បានដាក់កម្លាំងពួនចាំស្ទាក់ នូវសកម្មភាពរបស់ជនសង្ស័យនិងបានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់តែម្តង និង បានរកឃើញនូវវត្ថុតាងមួយចំនួនមានថ្នាំញៀន១កញ្ចប់តូច និង ម៉ូតូឆាលី១គ្រឿង ។
សមត្ថកិច្ចបានអោយដឹងថា ក្រុមនេះគឺប្រើប្រាស់ផងនិងចែកចាយបន្តផងដែលបានធ្វើសកម្មភាពជាញឹកញាប់ ។ នៅពេលនេះសមត្ថកិច្ចកំពុងតែសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា