ខេត្តរតនគិរី៖ នៅមន្ទីសាធារណការខេត្តរតនគិរី នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ លោកស៊ុន ប៉ូលីនប្រធានមន្ទីរសាធារណការបានអមដំណើរ លោកយឹម ផែនអភិបាលរងខេត្ត តំណាងលោកថង សាវុន អភិបាលខេត្តនិងលោកមឿងសារិទ្ធប្រធានមន្ទីការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគបាលខេត្តចូលរួមយុនាការដើម្បីសុវត្តិភាពចរាចរណ៍ជាតិចែកផ្លាកសុវត្តិភាព ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់ ដោយឥតគិតថ្លៃចំនួន៨៥២១សន្លឹក ដោយបែងចែកជូនរដ្ឋបាលសាលាក្រុងស្រុកទាំង៩ ដើម្បីឲ្យអាជ្ញាធរក្រុងស្រុកចែកជូនប្រជាពលរដ្ឋនៅដែនសមត្ថកិច្ចរបស់ខ្លួន ។
ក្រុមរ៉ឺម៉ក រថយន្តកែច្នៃ និងឧបករណ៍កសិកម្ម ដែលបើកបរលើផ្លវសាធារណៈ ដោយគ្មានភ្លើងបំភ្លឺជាច្រើនគ្រឿង ត្រូវបានលោកអភិបាលរងខេត្ត និងលោកប្រធានមន្ទីរបិទស្ទីគ័រចំណាំងផ្លាតពេលយប់ចំនួន៣សន្លឹក ។
នៅក្នុងកម្មវិធីបានប្រកាសបើកយុទ្ធនាការជាតិ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធនឹងការចែកជូនផ្លាកសុវត្ថិភាពចំនួន ៨៥២១សន្លឹក ដោយឥតគិតថ្លៃនៅខេត្តរតនគិរី ជូនដល់សិស្សានុសិស្ស កសិករ និងប្រជាពលរដ្ឋកម្ពុជា ដើម្បីបិទលើ មធ្យោបាយធ្វើដំណើររបស់គាត់ដូចជាកង់រ៉ឺម៉កគោយន្តនិងឧបករណ៍កសិកម្មនានាដែលបើកលើផ្លូវសាធារណៈ។
ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចាប់ផ្តើមបើកយុទ្ធនាការនេះ ក្នុងគោលបំណងដើម្បីផ្តោតលើកកម្ពស់សុវត្ថិភាពនៃការធ្វើដំណើរពេលយប់របស់ប្រជាពលរដ្ឋ ។
ផ្លាកសុវត្ថិភាពនេះនឹងអាចធ្វើឲ្យអ្នកបើកបររថយន្តនានានៅពេលយប់ អាចមើលឃើញកង់ រ៉ឺម៉ក គោយន្ត និងឧបករណ៍កសិកម្មដែលបើកលើផ្លូវសាធារណៈដោយគ្មានភ្លើងបំភ្លឺទាំងនោះដែលអាចបញ្ជៀសបានពីការគ្រោះថ្នាក់ដោយនានាជាយថាហេតុ ៕ វុទ្ធឦសាន