ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកពញាក្រែកឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យជាមុខសញ្ញាល្មើសចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាក្រែកស្រាវជ្រាវចាប់ឃាត់ខ្លួនពាក់ពន្ធ័នឹងសារធាតុញៀន ។
ប្រតិបត្តិការនេះធ្វើឡើងបន្តបន្ទាប់នៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិ ម្កាក់ និង ភូមិកណ្ដោលជ្រុំ  ឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក។
មន្ត្រីនគរបាលស្រុកមួយរូបបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះស៊ឹម ផល ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ ពន្លាក ឃុំ ចុងជាច ស្រុកតំបែរ ទី២-ឈ្មោះលី ហ៊ាង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅ ភូមិ កណ្ដោលជ្រំុ ឃំុកណ្ដោលជ្រំុ ទី៣៣-ឈ្មោះឆេន ឆៃ ភេទប្រុស អាយុឆ្នាំ រស់នៅភូមិវាល ឃុំ កណ្ដោលជ្រំុ ស្រុកពញាក្រែក ទី៤-ឈ្មោះ ធា ចាន់ថា ភេទ ប្រុស អាយុ ១៧ឆ្នាំ ក្នុងនោះសម្មត្ថកិច្ចជំនាញបានធ្វើរការដកហូតបានសង្ស័យជាថ្នាំប្រភេទក្រាមពណ៌ ស ចំនួន១៧កញ្ចប់តូច ០២កញ្ចប់ធំ ម៉ូតូចាស់០៤គ្រឿង និង ឧបករណ៍ វេចខ្ចប់មួយចំនួន ៕ វណ្ណៈ
IMG_1644 IMG_1643 IMG_1645

ចែករំលែក៖