ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចុះត្រួតពិនិត្យ និងណែនាំទីតាំងអាជីវកម្មក្លឹបឌីស្កូតែក ចំនួន ០៥ទីតាំង

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យវេលាម៉ោង៧យប់​ ថ្ងៃទី១៧  ខែកុម្ភៈ ឆ្នាំ២០២៥ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ចុះត្រួតពិនិត្យ និងណែនាំទីតាំងអាជីវកម្មក្លឹបឌីស្កូតែក ក្នុងមូលដ្ឋាន។ 

អាជ្ញាធរបានឲ្យដឹងថា​ ការចុះពិនិត្យខាងលេីនេះមានចំនួន ០៥ទីតាំង រួមមានៈ ក្លឹបឌីស្កូតែក ស្ពាយឌឺ, ក្លឹបឌីស្កូតែក ឌី.អូ.ធី.២, ក្លឹបឌីស្កូតែក ជី ២១, ក្លឹបឌីស្កូតែក មីតណាយ ស្ថិតនៅសង្កាត់ចោមចៅទី១ និងក្លឹបឌីស្កូតែក អ៊ិច ហ្សូម ស្ថិតនៅសង្កាត់ចោមចៅទី២ ក្នុងនោះលោកអភិបាលខណ្ឌ បានណែនាំដល់ម្ចាស់ទីតាំងរួមមានដូចខាងក្រោម៖

១-ហាមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងគ្រប់ប្រភេទ

២-ហាមជួញដូរផ្លូវភេទ

៣-ហាមមិនឲ្យក្មេងក្រោមអាយុ ១៨ឆ្នាំ ចូលក្លឹបកម្សាន្ដ (អនីតិជន)

៤-ត្រូវរៀបចំបំពាកអំពូលសូឡានៅតាមច្រកផ្លូវសុវត្ថិភាព

៥-ត្រូវរៀបចំស្លាកសញ្ញាសុវត្ថិភាពច្រកចេញ-ចូលឲ្យបានត្រឹមត្រូវ

៦-ត្រូវកែតម្រូវច្រកទ្វារសុវត្ថិភាពឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់ និងមានលំហូរចេញចូលបានរលូន 

៧-និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ។

ក្នុងវង្វង់ប្រតិបកត្តិការខាងលេីនេះអាជ្ញាធរសូមអរគុណដល់បងប្អូនម្ចាស់ទីតាំងដែលបានចូលរួមសហការនិងអនុវត្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖