ព័ត៌មានទាន់ហេតុការណ៍៖

លួចបារីបានសម្រេចរត់មិនរួច ត្រូវម្ចាស់គេដេញផ្តួលម៉ូតូចោល រត់បាត់

ចែករំលែក៖

ភ្នំពេញ៖  ជនសង្ស័យមានគ្នា២នាក់ បានធ្វើសកម្មភាពលួចបារីមួយឡាំងធំ ខណៈដែលម្ចាស់ទុកលើម៉ូតូហើយចូលបន្ទប់ទឹក ហើយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានម្ចាស់គេឃើញទាន់ដេញតាមរហូតមកដល់ចំណុចខាងត្បូងវត្តអង្គតាមិញ ទើបជនសង្ស័យជិះវាក់ជាមួយរថយន្តដែលធ្លាក់ជង្ហុកផ្អៀងមួយចំហៀងនៅកៀនផ្លូ វក៏ផ្ដួលម៉ូតូហើយរត់គេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូ និងបារីនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចខាងត្បូងវត្តអង្គតាមិញ ផ្លូវបេតុង ភូមិគោគចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានដឹកបារីមួយឡាំងធំ ហើយបានឈប់ចូលបន្ទប់ទឹក ដោយទុកបារីនៅលើម៉ូតូនៅចញ្ចើមផ្លួវ ខណៈដែលចូលក្នុងបន្ទប់ទឹកបាត់ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូសង់កូរ៉េមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ សេរីចាស់ មកឈប់ក្បែរ ហើយយកបារីនោះដឹកព្យាយាមជិះគេចខ្លួន ភ្លាមនោះម្ចាស់បារីក៏ចេញមកទាន់ ឃើញដឹកចេញទៅ ទើបស្រែកឆោឡោឡើង និងដេញចាប់ពីចំណុចជាប់របងវត្តអង្គតាមិញរហូតបានប្រហែល៣០០ម៉ែត្រ ទើបជនសង្ស័យជិះម៉ូតូវ៉ាក់ជាមួយរថយន្តកូរ៉េមួយគ្រឿងដែលបើកធ្លាក់ជង្ហុក ស្ទះចរាចរណ៍ធ្វើឲ្យជនសង្ស័យពិបាក់ជិះម៉ូតូគេច ទើបសម្រេចចិត្តផ្តួលម៉ូតូទុកចោលរត់ប្រាស់អាយូស យកតែរួចខ្លួនតែម្តង ។

ក្រោយមក សមត្ថកច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ យកម៉ូតូទៅរក្សារទុកនៅប៉ុស្តិ៍ចោមចៅ ៕ សុខាសែនជ័យ

image2 image1 image3

 

 


ចែករំលែក៖