ខេត្តត្បូងឃ្មំុៈ មនុស្សចំនួន២ នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកជាមួយ ម៉ូតូ ដោយសារមូលហេតុ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។
ហេតុការណ៍ ដ៏រន្ធត់ នេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០ នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញាឆ្នាំ ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខដីភូមិឈ្មោះ ឡុង ហាក់ ភេទ ប្រុស ស្ថិតនៅភូមិទួលវិហារ ឃុំ ជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចជំនាញចរាចរ ស្រុកត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឌ្រីម C.១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១B.៣៦២១ បើកបរដោយ ឈ្មោៈ អុល ចាន់ធូ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរនៅ ភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ (រងរបួសធ្ងន់) បានដុបឈ្មោះផល សុភ័ក្ត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិជាមួយគ្នា (រងរបួសធ្ងន់) បង្កជាមួយរថយន្តម៉ាកតាកូម៉ា ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ ២R.៤៥០៨ មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ បន្ទាប់ពីកើតហេតុអ្នកបើកបរ រត់គេចខ្លួនបាត់ ។
សមត្ថកិច្ច បានបញ្ជាក់បន្តថា អ្នកបើកបរម៉ូតូ បើកបរក្នុងទិសដៅ ពីលិច ទៅ កើត ចំណែក រថយន្ត បើកបរ ក្នុងទិសដៅ បញ្ច្រាសទិសគ្នាពី កើត ទៅ លិចក្នុងនោះបង្កការខូចខាត ម៉ូតូកំរិតធ្ងន់ ចំណែករថយនខូចខាត្តកំរិតស្រាល ហើយមូលហេតុ ដែលកើតឡើង គឺបណ្តាល មកពីរថយន្ត បង្ក បើក ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។
បន្ទាប់ពីកើតហេតុ ក៏ មានសមត្ថកិច្ចជំនាញចរាចរណ៍ ស្រុកត្បូងឃ្មុំ ចុះមកជួយអន្តរាគមន៍ ហៅរថយន្ត ពេទ្យ មកដឹកជនរងគ្រោះទាំងពីរ នាក់ ទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ហើយ និង វាស់វែង នៅនឹងកន្លែងកើតហេតុ រួចក៏ហៅរថយន្ត ស្ទូចមកដឹក រថយន្ត បង្ក និងម៉ូតូ ជនរងគ្រោះ យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងតាមនីតិវិធី នៃច្បាប់ ៕ វណ្ណះ



