ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់បន្ទាប់ពីបានទទួលពាក្យបណ្តឹង របស់ក្រុមគ្រួសារក្មេងស្រីអាយុ១៦ឆ្នាំប្តឹងចោទពីបទចាប់នាងរំលោភបានសម្រេចជាបន្តបន្ទាប់ចំនួន២លើកនៅក្នុងចម្ការ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពី វេលាម៉ោង ៨ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិ អូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
មន្ត្រីកងរាជអាវុធហត្ថក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ ខ្លួនឈ្មោះ ប៉េង រិទ្ធ ហៅមាំ អាយុ២៧ឆ្នាំ ជាកម្មករធ្វើចម្ការ រស់នៅភូមិ-ឃុំគាំ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន មកស្នាក់នៅធ្វើជាកម្មករនៅភូមិ-ឃុំកើត ហេតុខាងលើ។ រីឯក្មេងស្រីជាដើមបណ្តឹងនិងជាជន រងគ្រោះឈ្មោះ ដ.ណ.រ អាយុ១៦ឆ្នាំ មាន ទីលំនៅឃុំស្នាមព្រះ ស្រុកបាកាន ខេត្ត ពោធិ៍សាត់ បច្ចុប្បន្នមកស្នាក់នៅធ្វើជាកម្មករជាមួយនឹងជនសង្ស័យក្នុងភូមិ-ឃុំកើត ហេតុ ។
បើតាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះបានបង្ហើបឲ្យដឹងថា កាលពីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យបាន ចាប់ក្មេងស្រីរងគ្រោះរំលោភរួចម្តងមក ហើយរហូតបានសម្រេចតែក្មេងស្រីរង គ្រោះមិនហ៊ាននិយាយរឿងនេះប្រាប់ក្រុមគ្រួសារទេទំនងជាជនសង្ស័យគំរាម ។ នេះ បើយោងតាមក្មេងស្រីរងគ្រោះអះអាងឲ្យដឹង។ លុះដល់ថ្ងៃកើតហេតុខាងលើខណៈ ដែលជនសង្ស័យកំពុងទៅចាប់ក្មេងស្រី រំលោភនៅក្នុងគុម្ពោធព្រៃហើយត្រូវប្អូនស្រីក្មេងស្រីរងគ្រោះមកទាន់ទើបបែក ធ្លាយរឿងនេះដល់ក្រុមគ្រួសារ ហើយត្រូវបានក្រុមគ្រួសារនាំក្មេងស្រីរងគ្រោះទៅ ដាក់ពាក្យបណ្តឹងទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់តែម្តង ។
បើតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថក្រុងពោធិ៍សាត់បានឲ្យដឹងដែរថា ក្មេងស្រីគ្រោះ មិនមែនមានតែជនសង្ស័យម្នាក់នេះទេដែលចាប់នាងរំលោភនោះ តាមការពិតមានជនសង្ស័យជាកម្មករធ្វើចម្ការ២ទៅ៣នាក់ចាប់នាងរំលោភជាបន្តបន្ទាប់ ហើយពេលនេះសមត្ថកិច្ចកំពុងចាប់ខ្លួនជនសង្ស័យផ្សេងទៀត ខណៈដែលក្មេងស្រីរងគ្រោះមាន សភាពស្លេកស្លាំង ហើយត្រូវបានក្រុម គ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តពោធិ៍សាត់ ៕ បឹុន ពិន