ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​

ចែករំលែក៖

ភ្នំពេញ​៖​  បុរសម្នាក់បើករថយន្ត​​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​។

ហេតុការណ៍នេះបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើងកាល​ពី​ម៉ោង​៩យប់​ថ្ងៃ​ទី​១៦ ខែ​មីនា​ ឆ្នាំ​២០២៥​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ថ្មី​ ដែល​ស្ថិត​នៅ​ ភូមិ​ចុង​ថ្នល់​ សង្កាត់​ពន្សាំង ​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជន​រង​គ្រោះ​មាន​ឈ្មោះ​ ប៊ុន​ សុគន្ធ​ អាយុ​៣៦ឆ្នាំ ​មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ធនាគារ​ រស់នៅ​ភូមិ​ត្នោត​ខ្ពស់​ សង្កាត់​ពន្សាំង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​ឈូក​ខេត្ត​កំពត​ ។ 

ប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹង​ថា​ នៅ​មុន​ពេល​កេីត​ហេតុ​គេឃើញ​ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា PCX ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HB-7162 បេីក​តាម​បណ្តោយ​ផ្លូវ​បេតុង​ថ្មី​ ក្នុង​ទិដៅ​ពី​កេីត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ ខណៈមកដល់​ចំណុច​កេីត​ហេតុ​ ស្រាប់​តែ​ឃេីញ​រថយន្ដ​ម៉ាក​TOYOTA​ PRIUS​ ពណ៌​សពាក់​ស្លាក​លេខ​ភ្នំពេញ​2BW-7121 បេីក​បរ​ដោយ​បុរស​ម្នាក់​បេីកតាម​បណ្តោយ​ផ្លូវ​បេតុង​ចេញ​ពី​បុរី​ ក្នុង​ទិដៅ​ពី​ជេីង​ទៅ​ត្បូង​ឆ្លង​ផ្លូវ​ ហេីយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រងគ្រោះ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ផ្លោង​បោក​ទៅ​នឹង​ថ្នល់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ។ ភ្លាមៗនោះ​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ឃាត់​អ្នក​បេីក​បរ​បាន​ភ្លាមៗ​ដេីម្បី​ប្រគល់​អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ ដេីម្បី​យក​ទៅ​សួរនាំ​ផង​ដែរ​ ។ លុះ​បន្ទាប់​មក​ដោយ​ប្រជាពលរដ្ឋ​បាន​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដេីម្បី​មក​កន្លែង​កេីត​ហេតុ​ភ្លាមៗ​ផង​ដែរ​ ហេីយ​ក្រុម​គ្រួសារ​ បាន​និយាយប្រាប់​ថា​ ជនរងគ្រោះ​គាត់​ទេីប​មក​ពី​ កម្មវិធី​ នៅ​ម្តុំ​ចោមចៅ​ ។ 

បន្ទាប់ពីកេីត​ហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​ចុះ​មក​កន្លែង​កេីត​ហេតុ​ភ្លាមៗ​ដេីម្បី​វាស់​វែង​​យក​រថយន្ត​នឹង​ម៉ូតូ​ជន​រងគ្រោះ​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង់​ចាំ​ដោះ​ស្រាយនៅពេលក្រោយ។ ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ដេីម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖