ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បើមិនចង់ឲ្យគេប្រើអំណាចផ្តាច់ការមានតែកុំធ្វើអីឲ្យខុសច្បាប់ = បើគ្មានប្រព្រឹត្តអំពើល្មើសច្បាប់ទេនិងមិនរំលោភសិទ្ធិអ្នកដទៃទេ នឹងក៏គ្មានការចាត់វិធានការណច្បាប់ដែរ។
២- តើលោកត្រាំដែលចុះហត្ថលេខបញ្ជារប្រតិបត្តិរាប់សិបច្បាប់តែក្នុងរយៈពេលខ្លី = តើគាត់មានជម្ងឺផ្លូវចិត្តដែរទេ?
៣- វិទ្យុវីអូអេ វិទ្យុអាស៊ីសេរី និងវិទ្យុអ៊ឺរ៉ុបសេរី សុទ្ធតែជាប្រព័ន្ធផ្សព្វផ្សាយប្រជាធិបតេយ្យ = មូលហេតុអីបានជាត្រូវលោកត្រាំបិទចោល?
៤- ប៉ុន្មានថ្ងៃនេះគ្រាន់តែមានអំពើលួច ឆក់ឥវ៉ាន់ភ្ញៀវបរទេសមួយចំនួន = ឥឡូវជះឥទ្ធិពលមិនល្អដល់បណ្តាប្រទេសហាមពលរដ្ឋគេមិនឲ្យចូលមកកម្ពុជា?
៥- ប្រព័ន្ធផ្សព្វផ្សាយអាមេរិកចំណាយក្នុងមួយឆ្នាំៗ អស់លុយប្រមាណ១០០០លានដុល្លា = អញ្ចឹងហើយទើបបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយទាំងនោះបានដៃជាខ្លាំង?
៦- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ធ្លាប់និយាយវាយប្រហារលោកត្រាំ = ឥឡូវធ្វើឯងស្នេហាលោកត្រាំខ្លាំងណាស់ រត់ទៅឱបជើងលោកត្រាំឯសហរដ្ឋអាមេរិក?
៧- ចេតនាអាក្រក់របស់ខ្មែរនៅក្រៅស្រុកមួយចំនួនចង់ឲ្យសម្តេចតេជោលាចាកលោកទៅ = តែវាមិនដូចចិត្តរបស់ពួកគេទេ ព្រោះសម្តេចនៅមានសុខភាពល្អមាំមួនអាចទៅវាយកូនហ្គោលបាន ចូលរួមជាអធិបតីក្នុងពិធីធំៗបាន អញ្ជើញជួបភ្ញៀវបរទេសបានជាហូហែក្នុងនាមសម្តេចជាប្រមុខរដ្ឋស្តីទី សម្តេចអាចអញ្ជើញចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍មន្ត្រីជាន់ខ្ពស់កម្ពុជា។
៨ – មានអ្នកខ្លះមកចេះឈឺក្បាលជំនួសគេពីរឿងគេមានសុខភាពល្អបន្តធ្វើការងារជូនរដ្ឋ = អួតថាខ្លួនជាអ្នកប្រជាធិបតេយ្យតែកំពុងរំលោភសិទ្ធិអ្នកដទៃ។
៩- មនុស្សអាក្រក់និយាយផ្សេងតែក្នុងចិត្តផ្សឹង = ចិត្តជាទេវទ័ត្តមាត់ជាទេវតា?
១០- វិទ្យុអាស៊ីសេរីថាខ្លួនជាវិទ្យុប្រជាធិបតេយ្យឥឡូវត្រូវលោកត្រាំលុបចោល = តើលោកត្រាំមិនមែនប្រជាធិបតេយ្យឬបានជាលុបចោលវិទ្យុអាស៊ីសេរីលែងឲ្យផ្សាយ? ៕
ដោយ ៖ សិលា