ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបាត់ដំបង នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់១៣នាក់ អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យកម្រិតស្រាល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ភ្នាល់មាន់ជល់) ០១ករណី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ​ នៅចំណុចភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ១៣នាក់ ៖ ១-ឈ្មោះ ស្រេង សុខា ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ២-ឈ្មោះ ជា ចិន ភេទ ប្រុស អាយុ ៥១ ឆ្នាំ មានទីលំនៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៣-ឈ្មោះ ញាន កែវ ភេទ ប្រុស អាយុ ៦១ ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៤-ឈ្មោះ វុន វុត ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៥-ឈ្មោះ បឿម ជៀន ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៦-ឈ្មោះ លន ឃឿន ភេទ ប្រុស អាយុ ៦២ ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៧-ឈ្មោះ ឈឿន ឆុត ភេទប្រុសអាយុ ៦៥ ឆ្នាំ មានទីលំនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៨-ឈ្មោះ វ៉ាន់ វី ភេទ ប្រុស អាយុ ៥៨ ឆ្នាំមានទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៩-ឈ្មោះ វ៉ន ពន្លក ភេទ ប្រុស អាយុ ៥៦ ឆ្នាំមានទីលំនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ១០-ឈ្មោះ សី តឹក ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ១១-ឈ្មោះ សៀង រី ភេទ ប្រុស អាយុ ៧១ ឆ្នាំ មានទីលំនៅភូមិប្រស់អណ្ដូង ឃុំ ស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ១២-ឈ្មោះ ហួងភាពភេទប្រុសអាយុ ៦០ ឆ្នាំ មានទីលំនៅភូមិព្រៃដាច់ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ១៣-ឈ្មោះ ហេង រិន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖

– មាន់ជល់ចំនួន ០៥ ក្បាល

– ស៊ុមសម្រាប់ក្រុងមាន់ ០១

– កៅស៊ូសង្វៀនមាន់ ចំនួន ០១

– ចង្ក្រានហ្គាសសម្រាប់ដាំទឹកចំនួន ០១

– ឆ្នាំងសម្រាប់ដាំទឹកស្អំមាន់ចំនួន ០១

– ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួន ០១

– ម៉ូតូចំនួន ០៧គ្រឿង

– ម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង ។

បច្ចុប្បន្ន នៅព្រឹកថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ សមត្ថកិច្ចជំនាញ​ បានបង្ហាញមុខ​អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង១៣នាក់នេះ​ ជាសាធារណៈ​ និងត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖