ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! បែកពាងប្រហុកហើយ សៅរ៍ ម៉ាច អ្នកប្រមូលផលអនុផលព្រៃឈើ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ប្រើល្បិចបោកប្រាស់សមត្ថកិច្ចម៉ាខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សង្ស័យមន្រ្តីជំនាញបរិស្ថាននិងមន្រ្តីរដ្ឋបាលព្រៃឈើស្រុកវាលវែង ឃុបឃិតបើកដៃឲ្យឈ្មោះ សៅរ៍ ម៉ាច អ្នកប្រមូលផលអនុផលព្រៃឈើ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ បោកប្រាស់ស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធទូទាំងខេត្ត បន្ទាប់ពីបង្រ្កាបបានរថយន្តភ្លៅ០៦ដែលមានផ្ទុកផលអនុផលព្រៃឈើ​១គ្រឿង ។ នេះបើតាមការបញ្ជាក់ពីក្រុមសមត្ថកិច្ចរួមមាន៖ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើក្រវាញ នគរបាលប្រឆាំងបទល្មើស​សេដកិច្ចខេត្ត នគរបាលស្រុកភ្នំក្រវាញ មន្រ្តីអង្គការដើម្បីការពារអភិរក្ស ធនធានធម្មជាតិ ក្រោមការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេតពោធិ៍សាត់ ដែលបានចុះបង្រ្កាបរថយន្តធុនធំផ្ទាល់ ។​

   ប្រភពឲ្យដឹងទៀតថា រថយន្តមានផ្ទុកផលអនុផលព្រៃឈើម៉ាកហ៊ីយ៉ាន់ដាយ 

ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A -3168 សណ្ដោងរុឺម៉ក ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-3926 យីឌុបភ្លៅ០៦ មានផ្ទុកផលអនុផលព្រៃឈើចំនួន៨២,៨០ស្ទែ   ហើយរថយន្តខាងលើត្រូវបានបង្រ្កាបនៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមី​នា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចរង្វង់មូលក្រូច ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

   ប្រភពច្បាស់ការណ៍បញ្ជាក់ទៀតថា ណ៍។ការពិតការផ្ទុកផលអនុផលព្រៃឈើ(អុសចម្រុះ)លើសចំនួន លើសទាំងពេលវេលាក្នុងការចេញដំណើរ ចំណែកកំណត់ហេតុស្ដីពី​ការចុះពិនិត្យ និងវាស់វែងជាក់ស្ដែង មន្រ្តីជំនាញរដ្ឋបាលព្រៃឈើខុសដែនការងារ នេះអាចជាការរៀបចំដោយមន្រ្តីរដ្ឋបាលព្រៃឈើ ក្នុងនោះអ្នកសារព័ត៌មានកំពុងស្រាវជ្រាវឈ្មោះមន្រ្តីរដ្ឋបាលព្រៃឈើនោះ ក្នុងប្រតិបត្តិការបង្រ្កាបរថយន្តដឹកឈើខាងលើ គេពុំឃើញលោក សៅរ៍ ម៉ាច សួរនាំសមត្ថកិច្ចទេ មានតែលោកស័ក្កិ

៤(ចាន់ ឃៀង)មានតួនាទីជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដែលសព្វថ្ងៃកំពុងល្បីល្បាញខ្លាំងពាក់ព័ន្ធ កាសែត​ក្នុងស្រុកចុះផ្សាយ អតីត​ឈ្មួញឈើដ៍ធំនៅខេត្តពោធិ៍សាត់ ទំនាក់ទំនង​ជាមួយមន្រ្តីរដ្ឋបាលព្រៃឈើរហូត ៕

ដោយ៖ ប៉ឹម ពិន​


ចែករំលែក៖