ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់មិនដឹងមានវិបត្តិអ្វីបានឡេីងលេីផ្ទះជាន់ទី២លោតចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៤និង២៥នាទីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាជនជាតិចិនមានឈ្មោះ LU SHUAI ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសបែកចង្ការ និងចិញ្ចើម ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា ជនជាតិចិនខាងលេីស្នាក់នៅក្នុងបុរីខាងលេីដោយផ្ទះជិតគ្នានិងផ្ទះរបស់គាត់ហេីយនៅមុនពេលកេីតហេតុជនជាតិចិនខាងលេីបានដេីរឆ្លងតាមដំបូលផ្ទះមកដល់ចំណុចដំបូលផ្ទះរបស់គាត់ស្រាប់តែបុរសរងគ្រោះលោតចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់។
ប្រភពដដែលបន្តថា គ្រាន់តែលឺសម្លេងធ្លាក់រូបគាត់ក៏ចេញមកមេីលឃេីញជនរងគ្រោះដេកដួលរងរបួសបាត់ទៅហេីយ ទេីបគាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តសង្គ្រោះមកទទួលយកទៅមន្ទីរពេទ្យ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕
ដោយ៖ សុខា សែនជ័យ