ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ»

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ»។ នេះជាការបញ្ជាក់ពីផេករបស់ក្រសួងមុខងារសាធារណៈ នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ 

សូមជម្រាបថា ៖ រយៈពេល ពេញ១ថ្ងៃនេះ ក្រសួងមុខងារសាធារណៈបានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដោយទទួលបានការអញ្ជើញជាអធិបតីក្នុងពិធីបើកដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ បន្ទាប់អង្គសន្និបាតបានស្តាប់ និងចូលរួម ក្នុងបទបង្ហាញចំនួន៣ របស់វាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ និងវេទិកាសំណួរ ចម្លើយ លើប្រធានបទដែលបានបង្ហាញ និងការងារពាក់ព័ន្ធ៕

ដោយ ៖ សិលា


ចែករំលែក៖