រថយន្តរបស់ប្រធានាធិបតីពូទីនត្រូវបុក ខ្ទេចធ្វើឲ្យអ្នកបើកបរស្លាប់ភ្លាមៗនឹងកន្លែង ។ សារព័ត៌មាន Daily Mail បានផ្សាយថា កាលពីថ្ងៃទី៦ ខែកញ្ញា ថា រថយន្តរបស់លោក ពូទីន បានជួបគ្រោះថ្នាក់នៅទីក្រុងមូស្គូ ។
រូបភាពពីកាមរ៉ាសុវត្ថិភាពបានផ្សាយតាមបណ្តាញព័ត៌មាននានា ទទួលបានការចាប់អារម្មយ៉ាងខ្លាំង។ អ្នកបើកបរ ដែលលោកពូទីន ជឿទុកចិត្តបំផុត បានស្លាប់ភ្លាមៗនឹងកន្លែង នៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើ ។ ជាភព្វសំណាង នៅពេលគ្រោះថ្នាក់ គ្មានវត្តមានរបស់លោកពូទីនក្នុងរថយន្តនោះឡើយ ។
សារព័ត៌មានរុស្ស៊ីបានផ្សាយថា រថយន្ត BMW របស់លោកពូទីន ត្រូវរថយន្តMercedes ពណ៌ខ្មៅបើកកាត់ផ្លុវបុកតែម្តង ពេលកំពុងតែបើកបរនៅលើមហាវិថី Kutuzovsky។ បុគ្គលិកសុខាភិបាលនៅកន្លែងកើតហេតុបានបញ្ជាក់ថា អ្នកបើកបររថយន្តឲ្យលោកពូទីន បានស្លាប់ ចំណែកអ្នកបើកបររថយន្ត Mercedes រងរបួសជាទម្ងន់ បញ្ជូទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។
ប៉ូលិសរុស្ស៊ីបានបើកការស្រាវជ្រាវពីគ្រោះថ្នាក់ខាងលើ ។ មហាវិថិ Kutuzovsky ក៏បនផ្អាកចរាចរណ៍មួយរយៈពេលដើម្បីស្រាវជ្រាវផងដែរ ៕ ម៉ែវ សាធី