ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញស្រោវជ្រោវឃាត់ខ្លួនជនសង្ស័យម្នាក់​ បន្ទាប់ពីលួចដោះយកស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មក្នុងខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រោវជ្រោវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលលួចដោះយកដែកស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ កាលពីថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៥ កន្លងទៅដោយមានពលរដ្ឋថតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងខណ្ឌទួលគោក ។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានបបញ្ជាឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវករណីខាងលេីនេះ ដោយនៅវេលាម៉ោងប្រហែល០២និង ៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចដោះយកដែកស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

 ជនសង្ស័យឈ្មោះ ទួន កក្កដា ហៅ ខ្មៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

 វត្ថុតាងចាប់យកមាន៖ ផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន (Metfone ) ចំនួន០១ផ្ទាំង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖