ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការចម្រុះរបស់ខណ្ឌឫស្សីកែវចុះបើកផ្លូវនិងប្រគល់ដីឡូត៍ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេលមួយព្រឹកពេញថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មការ ចម្រុះរបស់សាលាខណ្ឌឫស្សីកែវបានដឹក នាំកម្លាំងរួមជាមួយនឹងមន្រ្តីជំនាញចុះបើក ផ្លូវស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវនិង
ប្រគល់ដីឡូត៍ស្របច្បាប់ជូនដល់ប្រជាពល រដ្ឋដែលទន្ទឹងរង់ចាំអស់រយៈពេលជាច្រើន ឆ្នាំ។

ការដឹកនាំកម្លាំងចុះអនុវត្តកិច្ចការខាង លើនេះមានលោកប្រាជ្ញ សីហា អភិបាល រងខណ្ឌ លោកសូ៊ សោគន្ធ អភិបាលរងខណ្ឌ លោកសន សោភ័ណ្ឌ នាយករដ្ឋ បាល មន្ត្រីជំនាញភូមិបាលនិងមន្រ្តីក្រោម ឱវាទជាច្រើនរូបទៀត។

ដីតំបន់អភិវឌ្ឍន៍ខាងលើដែលមាន ការចម្រូងចម្រាស់ហើយអូសបន្លាយអស់ រយៈពេលជាច្រើនឆ្នាំដែលធ្វើឲ្យអាជ្ញាធរ ជាតិដោះស្រាយវិវាទដីធ្លី ជាពិសេសអាជ្ញា ធរដែនដីមានការពិបាកនិងឈឺក្បាលលើ បញ្ហាទាំងនេះឥឡូវនេះបានដោះស្រាយ បញ្ចប់មួយចំនួនហើយ រីឯមួយចំនួនទៀត នឹងបន្តពន្លឿនដើម្បីផ្តល់ជូនកម្មសិទ្ធិស្រប ច្បាប់ដល់ប្រជាពលរដ្ឋ។

គណៈកម្មការដែលចុះអនុវត្តបើកផ្លូវ លេខ១៨០២ និងផ្តល់ដីឡូត៍ជូនម្ចាស់កម្ម សិទ្ធិដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនោះបានសស្រាក់សស្រាំបើទោះបីជា ក្រោមកម្តៅថ្ងៃយ៉ាងណាក៏ពួកគាត់អស់គ្នា ព្យាយាមឲ្យរួចរាល់និងបោះបង្គោលកំណត់ ផ្លូវលេខ១៨០២ និងដីឡូត៍ចំនួន៤ក្នុងនោះ ដីឡូត៍លេខ២និងដីឡូត៍លេខ៤ដែលមាន តំណាងឈ្មោះ បាន ម៉េងតូច ជាអ្នកគ្រប់ គ្រង រីឯដី២ឡូត៍ទៀតគឺលេខ៦និងលេខ៨ បានទៅលើលោក រ័ត្ន ស៊ា តែភាគីលោក រ័ត្ន ស៊ា បានចុះមកដល់ទីតាំងដីខាងលើ បានតែមួយភ្លែតប៉ុណ្ណោះរួចក៏នាំសាច់ញាតិក្រុមគ្រួសារចាកចេញពីទីតាំងដីដែល
គណៈកម្មការចម្រុះចុះអនុវត្តទៅបាត់តែ ម្តង ដែលគេមិនដឹងថា រ័ត្ន ស៊ា ព្រមទទួល យកដី២ឡូត៍លេខ៦និងលេខ៨នោះដែរ ឬអត់? ដោយឡែកអាជ្ញាធរដែលចុះអនុ វត្តបានបញ្ជាក់ឲ្យដឹងថា បើទោះបីជាលោក រ័ត្ន ស៊ា មិនព្រមទទួលយកនោះជារឿង របស់គាត់។
ទីតាំងដែលអាជ្ញាធរចុះអនុវត្តនៅព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ខាងលើនេះ គេក៏បានឃើញវត្តមានមន្រ្តីអាជ្ញាធរដោះ ស្រាយវិវាទដីធ្លីចុះមកដល់ទីតាំងនោះផង ដែរ។

លោកប្រាជ្ញ សីហា បានលើកឡើងថា ផ្លូវលេខ១៨០២ ដែលអាជ្ញាធរចុះបើកនា ពេលនេះបើសិនជាបងប្អូនប្រជាពលរដ្ឋ មានបញ្ហាសុំយកឯកសារពាក់ព័ន្ធនឹងដី មកសាលាខណ្ឌឫស្សីកែវ។ ការចុះអនុវត្ត របស់គណៈកម្មការចម្រុះយោងតាមលិខិត លេខ០២៩លបក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ របស់សាលាខណ្ឌឫស្សីកែវ៕ អរុណរះ

4 3 2 1 5


ចែករំលែក៖