ព័ត៌មានទាន់ហេតុការណ៍៖

កម្មករលាងរថយន្តនៅការ៉ាសយីហោ”ឌី​ ឡាយ”ដេកស្លាប់បង្កឲ្យភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែរជាកម្មករលាងរថយន្តនៅការ៉ាសយីហោ”ឌី ឡាយ”ដេកស្លាប់បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យមើលទើបដឹងថា ជនរងគ្រោះស្លាប់នេះគឺដោយសារគាំងបេះដូង ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចការ៉ាសលាងរថយន្តយីហោ”ឌីឡាយ” តាមផ្លូវលេខ២១៤កែងផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ នាង កុយ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើនឹងមានទីលំនៅ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី៦ ខែកញ្ញា ជនរងគ្រោះបានដេកលេងទូរស័ព្ទហើយក៏នាំគ្នាដេកជាមួយនឹងកម្មករដូចគ្នា ស្រាប់តែព្រឹកឡើងកម្មករដូចគ្នាបានហៅជនរងគ្រោះឲ្យភ្ញាក់ ទើបដឹងថាស្លាប់បាត់ទៅហើយ រួចបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចចំរុះបានចុះទៅដល់កន្លែងកើតហេតុនឹងដោយឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញនិងសមត្ថកិច្ចជំនាញបានបញ្ជាក់ថាបុរសរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងមែន ៕ស ដារ៉ា

 

IMG_1775 IMG_1776


ចែករំលែក៖