ភ្នំពេញ៖ មានករណីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទ លួចមានស្ថានទម្ងន់ដោយសារការប្រព្រឹត្តអំពើហិង្សា ។
ការចាប់ខ្លួនធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៤ម៉០០នាទីទៀបភ្លឺ នៅចំណុចផ្លូវបេតុង ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ព្រឿង ប៊ុនផេង ហៅ អាផេង ភេទ ប្រុស អាយុ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ២៩២អា ផ្លូវ លំ ក្រុមទី០៥ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ការចាប់ខ្លួនធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៧០ ត.ព្រ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ចេញដោយលោក ហេង កេសរោ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅចំណុចផ្ទះអ៊ិនធឺណេតលេខ៣៥២ ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ ៤ សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៥ ៕ តាឡឹម