ព័ត៌មានទាន់ហេតុការណ៍៖

ស្ដ្រីម្នាក់មានវិបត្តិផ្លូវចិត្ត គិតខ្លីដុតផ្ទះធ្វើអត្តឃាតសម្លាប់ខ្លួនតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ស្រ្ដីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរចង់ស្លាប់ បែកគំនិតគិតខ្លីដុតផ្ទះបណ្ដាលអោយឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ពេលវេលា ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលំ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ  រាជធានីភ្នំពេញ ។ 

   តាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ស្រ្ដីរងគ្រោះខាងលើឪពុកម្ដាយបានស្លាប់ចោលជាយូរឆ្នាំមកហើយ រាល់ថ្ងៃរស់នៅតែម្នាក់ឯងក្នុងផ្ទះរបស់ខ្លួននិងមានវិបត្តិផ្លូវចិត្តតាំងពីឪពុកម្ដាយស្លាប់ចោលទៅ។

រហូតមកដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែគេឃើញមានផ្សែងចេញពីខាងក្នុងផ្ទះយ៉ាងខ្មួលខ្មាញ់លាយឡំនឹងអណ្ដាតភ្លើង បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ធ្វើឱ្យរលត់ទៅវិញផងដែរ។ អគ្គិភ័យខាងលើនេះបានខូចខាតសម្ភារមួយចំនួនតូចក្នុងផ្ទះជាន់ផ្ទាល់ដី ។

    ក្នុងហេតុការណ៍នេះផងដែរក៏មានសមត្ថកិច្ចមូលបានចុះមកដល់ចំណុចកើតហេតុ ហើយបានធ្វើការណែនាំទៅស្រ្ដីខាងលើកុំអោយធ្វើរឿងបែបនេះទៀត ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖