ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីនគរបាលម្នាក់ដែលមានតួនាទីជានាយប៉ុស្តិ៍នគបាលថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច បានរងរបួសធ្ងន់ និងបានស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យស្រុក បន្ទាប់ពីមន្រ្តីនគរបាល រួបនេះបានបានចេញល្បាតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋហើយត្រូវរថយន្តបុក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ តាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោកម៉ាត់ លី អធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា មន្រ្តីនគរបាលដែលត្រូវរថយន្តបុកស្លាប់នេះ ឈ្មោះវឿន វ៉ុន ភេទប្រុស អាយុ៤៧ឆ្នាំ ជាមេប៉ុស្តិនគរបាលថ្មឥដ្ឋ ។
លោកអធិការបានអោយដឹងថា នៅមុនពេលកើតហេតុ មន្រ្តីនគរបាលរូបនេះ បានជិះម៉ូតូមានគ្នា២នាក់ដើម្បីដើរល្បាតការសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំណែកឯកមន្រ្តីនគរបាលម្នាក់ទៀតដោយសារមិនសូវស្រួលខ្លួនក៍បាន សុំទៅផ្ទះមុន ហើយនៅសល់តែមេប៉ុស្តិម្នាក់ឯង បានមកល្បាតដល់ព្រំប្រទល់ឃុំលង្វែក ក៍ត្រូវរថយន្តបុកតែម្តង បណ្តាលអោយ រងរបួសធ្ងន់ធ្ងរ និងបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ កំពង់ត្រឡាច រហូតដល់ម៉ោង៦ភ្លឺទើបស្លាប់ ។ ចំណែកឯករថយន្តបង្ករបានបន្ថែមល្បឿនរត់គេចខ្លួនតែម្តង ៕ ចន្ថា