ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទហាក់ដូចជាមិនអស់ចិត្តចំពោះកំហុសឆ្គងតូចមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបោះពុម្ពផ្សាយសៀវភៅសម្រាប់ឲ្យកុមារា កុមារី រៀនសូត្រ ដែលមានការខុសឆ្គងធ្ងន់ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ សោកស្តាយជាខ្លាំងមិនគួរណាក្រសួងអប់រំបណ្តោយឲ្យមានកំហុសឆ្គងបែបនេះទេ ។
នៅក្នុងសៀវភៅសរសេរភាសាខ្មែរថ្នាក់ទី១ នៅទំព័រ១៣៣ មេរៀនទី១០៣ អំពី«អ្នកគ្រូខ្ញុំ» បានធ្វើឲ្យមានកំហុសអំពីពាក្យ «សក់វែងប្រាសស្មា» តាមពិត ពាក្យត្រឹមត្រូវ «សក់វែងប្រះស្មា» ដែលមាននៅក្នុងវចនានុក្រមសរសេរថា «សក់វែងប៉ប្រះស្មា» ។ ខាងក្រោមនេះ ជាទំព័រក្នុងសៀវភៅដែលក្រសួងអប់រំបានបោះពុម្ពផ្សាយសម្រាប់ឲ្យសិស្សានុសិស្សសិក្សារៀនសូត្រ ៕ ប្រជាពលរដ្ឋម្នាក់