ភ្នំពេញ ៖ អតីតតារាសម្តែងប្រុសជើងចាស់លោក យុត្ថារ៉ា ឆានី បានជួបទុក្ខធំក្រោយអ្នកម្តាយជាទីស្រឡាញ់របស់លោកបានទទួលមរណភាពដោយជរាពាធ ។ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃសៅរ៍ ទី ២២ ខែមីនាឆ្នាំ២០២៥ ដំណឹងមួយនេះបានធ្វើអោយក្រុមគ្រួសារក៏ដូចជាមហាជនមានការរន្ធត់ចិត្តជាពន់ពេកផងដែរ ។
យ៉ាងណាមិញនៅក្នុងពិធីបុណ្យសពរបស់អ្នកម្តាយតារាប្រុសរូបនេះគឺក៏បានឃើញវត្តមានរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ទៅចូលរួមផងដែរ ដោយនៅក្នុងនោះអ្នកនាងបានបង្ហោះសារនៅលើហ្វេសប៊ុកបង្ហាញពីក្តីទុក្ខសោកយ៉ាងដូច្នេះថា ៖ ដំណឹងមរណៈទុក្ខ ព្រឹកមិញនេះអតីតម្តាយក្មេកខ្ញុំគាត់បានទទួលមរណៈភាពដោយជំងឺស្ទះសរសៃឈាមខួរក្បាល ។
អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថា ៖ ខ្ញុំសូមចូលរួមមរណៈទុក្ខផងបង ម៉ាក់គាត់ទៅបានសុខ និង ផុតទុក្ខកង្វល់ទាំងឡាយទាំងពួងអស់ហើយ នៅតែពួកយើងទេដែលត្រូវរ៉ាប់រងបន្ទុកនិងបញ្ហាជីវិត សូមបងរឹងមាំដើម្បីកូនៗ ពួកគាត់នៅតូចៗណាស់ ជំនួសមុខអោយបង Yuthara Chhany ខ្ញុំសូមគោរពអញ្ជើញញាតិមិត្តបងប្អូនចូលរួមពិធីបុណ្យផង កម្មរិធីបុណ្យ ធ្វើនៅផ្ទះលេខ12 ផ្លូវលេខ10 ក្នុងបុរីពិភពថ្មី CTN ។
គួររំលឹកអោយដឹងដែរថាបើទោះជាចំណង ស្នេហ៍ប្ដីប្រពន្ធ រវាងតារាស្រី ចន ច័ន្ទលក្ខិណា និងតារាប្រុស យុត្ថារ៉ា ឆានី បានបញ្ចប់ ទៅច្រើនឆ្នាំតែគ្រួសារនៃអ្នកទាំង ២ នៅ បន្តរាប់អានគ្នា ជាបងប្អូន ហើយ កូនស្រី បណ្ដូលចិត្តរបស់តារាជើងចាស់គូ នេះ នៅតែទៅមករកអ្នកមានគុណធម្មតា ។
កាលពីម្សិលមុិញ លោក យុត្ថារា ឆានី បានបង្ហោះថា ៖ ខ្ញុំបាទមានទុក្ខយ៉ាងក្រៀមក្រំ ដោយអ្នកម្តាយ សុិន ម៉ាច បានទទួលមរណៈភាពក្នុងជន្មាយុ ៨៦ ឆ្នាំ ដោយជរាពាធ វេលាម៉ោង ៩ព្រឹក ថ្ងៃសៅរ៍ ទី ២២ ឆ្នាំ២០២៥ សូមវិញ្ញាណក្ខន្ធ អ្នកម្តាយ បានទៅកាន់សុគតិភព
៕
ដោយ ៖ សិលា