ព័ត៌មានទាន់ហេតុការណ៍៖

កុមារាកុមារី២នាក់បងប្អូនបង្កើតលង់ទឹកស្រះស្លាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សពកុមារាកុមារី២នាក់ បងប្អូនបង្កើតត្រូវបានគេស្រង់ចេញពីស្រះ ទឹកប្រគល់ឲ្យអាណាព្យាបាលយកទៅធ្វើ បុណ្យតាមប្រពៃណី ក្រោមការយំសោក សង្រេងរបស់អាណាព្យាបាល។
សពកុមារីឈ្មោះហឿន សុខខួច អាយុ ១០ឆ្នាំ ចំណែកកុមារាឈ្មោះហឿន កុយ អាយុ៨ឆ្នាំ អ្នកទាំង២ត្រូវជាបងប្អូនបង្កើត រស់នៅភូមិថ្មពេជ្រទី៣ ឃុំថ្មពេជ្រ ស្រុក- ខេត្តត្បូងឃ្មុំ។

កុមារាកុមារីខាងលើមានឪពុកឈ្មោះ ចន ហឿន អាយុ៤៧ឆ្នាំនិងម្តាយឈ្មោះ ឆុន សំបូរ អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុ។

តាមការបំភ្លឺពីអាណាព្យាបាលរបស់ សពកុមារាកុមារីខាងលើបានឲ្យដឹងថា នៅ វេលាម៉ោងប្រហែលជិត៨ព្រឹកថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០១៦ កូនទាំង២នាក់បាននាំ គ្នាទៅលេងនៅជិតកន្លែងកើតហេតុ។ រហូត ដល់ម៉ោងប្រហែល១១ថ្ងៃដដែលមិនឃើញកូនទាំង២ត្រឡប់មកផ្ទះវិញអាណាព្យាបាលមានការព្រួយបារម្ភក៏នាំគ្នាទៅមើលចំណុចស្រះទឹកដែលជារណ្តៅដីជីកមានចម្ងាយ ប្រហែលជិត៤០០ម៉ែត្រខាងជើងឆៀង ខាងលិចភូមិថ្មពេជ្រទី៣ហើយក៏នាំគ្នាចុះរាវ ទើបប្រទះឃើញសពកុមារាកុមារីទាំង២ស្លាប់នៅក្នុងទឹកស្រះខាងលើេ។

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការ រងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា កុមារាកុមារីទាំង២ខាងលើពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនហើយអាចស្លាប់នៅ ចន្លោះម៉ោង៨ទៅមោ៉ោង១០ថ្ងៃដដែល៕ ហេង នរិន្ទ្រ

IMG-20160907-WA0008


ចែករំលែក៖