ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម គានហោអនុញ្ញាតឲ្យរដ្ឋមន្រ្តីក្រសួងធនធានទឹកសាធារណរដ្ឋចិនចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម បានអនុញ្ញាត ឲ្យលោក ឈិន ឡី រដ្ឋមន្ត្រីក្រសួងធនធាន ទឹក នៃសាធារណរដ្ឋប្រជាមានិតចិន និង គណៈប្រតិភូចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅលោក លឹម គានហោ បានធ្វើបទបង្ហាញ ជម្រាបជូនលោក ឈិន ឡី និងគណៈប្រតិភូនូវសក្តានុពលទឹករបស់កម្ពុជា ពិសេស សក្តានុពលទឹកពីទន្លេមេគង្គ ទន្លេសាប និងបណ្តាស្ទឹងសំខាន់ៗជុំវិញបឹងទន្លេសាប ។ លោករដ្ឋមន្ត្រីបន្តថា កម្ពុជាមានប្រភពធន ធានទឹកច្រើន ប៉ុន្តែយើងមិនទាន់ឈានទៅ គ្រប់គ្រងបានទាំងស្រុងទេ ឯការទាញយក មកប្រើប្រាស់ក៏មិនទាន់អស់លទ្ធភាពដែរ ។ លោករដ្ឋមន្ត្រីបន្តថា ។ បច្ចប្បន្ននេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេច តេជោនាយករដ្ឋមន្ត្រី និងការឧបត្ថម្ភគាំទ្រ ពីដៃគូអភិវឌ្ឍន៍នានា ពិសេសពីប្រទេសចិនជាមិត្តយើងបានធ្វើការងារនេះជាបណ្តើរៗហើយ ។ ទោះជាបែបនេះក្តី យើងត្រូវការនូវគម្រោងប្លង់មេមួយច្បាស់លាស់បន្ថែមទៀត ដើម្បីឲ្យការងារនេះកាន់តែសុក្រឹត និងមានប្រសិទ្ធភាព ។

ភ្ជាប់នឹងបញ្ហានេះ លោករដ្ឋមន្ត្រីបានសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួង ធនធានទឹកចិន សូមជួយជំរុញផ្តល់អ្នក បច្ចេកទេសមកសហការជាមួយអ្នកបច្ចេកទេសក្រសួង ដើម្បីសិក្សានិងរៀបចំជា គម្រោងប្លង់មេគ្រប់គ្រងធនធានទឹកនៅ កម្ពុជា ព្រមជាមួយការជួយបង្កើតវិទ្យាស្ថានទឹកនិងដំណាំនិងការជួយទទួលយកនិស្សិត និងមន្ត្រីរាជការទៅបណ្តុះបណ្តាលនៅ ប្រទេសចិនផងដែរ ។

ជាការឆ្លើយតបលោក ឈិន ឡី រដ្ឋមន្ត្រី ក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជា មានិតចិនបានលើកឡើងថា ក្នុងពេលបំពេញ បេសកកម្មនៅកម្ពុជា ពិសេសការធ្វើដំណើរទៅកាន់បឹងទន្លេសាប និងតាមដងទន្លេ មេ គង្គ លោកបានពិនិត្យឃើញថា កម្ពុជាពិតជាមានសក្តានុពលទឹកសាបល្អ ហើយបើ យើងគ្រប់គ្រងបានល្អនោះ ទឹកទាំងនេះមិនត្រឹមតែសម្រាប់បម្រើឲ្យវិស័យកសិកម្ម តែមួយមុខប៉ុណ្ណោះទេ តែវាក៏នឹងបម្រើឲ្យការអភិវឌ្ឍលើវិស័យផ្សេងៗទៀតជាច្រើនផងដែរ ។

ក្នុងន័យនេះ ភាគីចិន នៅតែបន្តកិច្ច សហការយ៉ាងជិតស្និទ្ធនិងជំរុញលើកស្ទួយ ដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់ វិស័យ ។ ដោយឡែកក្រសួងធនធានទឹកចិន ក៏នៅតែបន្តជួយដល់ក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជាទាំងវិស័យហេដ្ឋារចនា សម្ព័ន្ធនិងការបណ្តុះបណ្តាលធនធាន មនុស្ស ។

ក្រសួងធនធានទឹកចិន នឹងបញ្ជូនអ្នក បច្ចេកទេសជាន់ខ្ពស់ប្រមាណ២០រូបមក សហការជាមួយអ្នកបច្ចេទេសកម្ពុជា ដើម្បី សិក្សា និងរៀបចំគម្រោងប្លង់មេគ្រប់គ្រង ធនធានទឹកសម្រាប់កម្ពុជាឲ្យលេចចេញជារូបរាងឡើងក្នុងពេលដ៏ខ្លីខាងមុខ ព្រមជាមួយនឹងការផ្តល់នូវជំនួយឥតសំណងសម្រាប់សាងសង់វិទ្យាស្ថានទឹក និងដំណាំ នៅកម្ពុជា ។

លោក ឈិន ឡី បានសន្យាថា ខាងភាគី ចិន ពិសេសក្រសួងធនធានទឹកចិន នៅតែ បន្តឧបត្ថម្ភគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យធារាសាស្ត្រនៅកម្ពុជាបន្ថែមទៀត ហើយ លោករដ្ឋមន្ត្រី ក៏អញ្ជើញលោករដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅ សាធារណរដ្ឋប្រជាមានិតចិន ។

ជាការឆ្លើយតបទៅនឹងការអញ្ជើញ លោក លឹម គានហោ បានជម្រាបជូនភ្ញៀវថា លោកនឹងដឹក នាំគណៈប្រតិភូក្រសួងធនធានទឹកនិងឧតុនិយមទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាស សមស្របណាមួយ ៕ ហេង នរិន្ទ្រ

 

B (7) B (6) B (5) B (1)


ចែករំលែក៖