ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តវីស្តូបុកដើមឈើស្លាប់អ្នករួមដំណើររបួសអ្នកបើកបរធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ ៈ យុវជនម្នាក់បានស្លាប់ មួយរំពេច និងម្នាក់ទៀតរងរបួសបាក់ជើង បន្ទាប់ពីរថយន្តម៉ាកវីស្តូមួយគ្រឿងទៅបុក និងដើមឈើនៅកែ្បរចិញ្ចើមផ្លូវជាតិលេខ៤ កាលពីវេលាទៀបភ្លឺថៃ្ងទី៧ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងឃំុបិទត្រាំង ស្រុកព្រៃ នប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់រថយន្តបុកដើមឈើ នេះ គេសង្ស័យថា ដោយសារអ្នកបើកបរ ស្រវឹងផង និងងងុយដេកផង ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹង ថា ជនរងគ្រោះដែលស្លាប់ និងជាអ្នករួម ដំណើរឈ្មោះ កង លីដា ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្ស រស់នៅភូមិ១ សង្កាត់លេខ៤ ក្រុម-ខេត្តព្រះសីហនុ ហើយគេដឹងថា ជន រងគ្រោះម្នាក់ជាកូនលោក ណាង សារឿន នាយរងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋានខេត្តព្រះសីហនុ ។ រីឯជន រងគ្រោះជាអ្នករថយន្តរងរបួសធ្ងន់បាក់ជើង ឈ្មោះ លី ឡុងរ៉ាត់ អាយុ១៥ឆ្នាំ មានទីលំ នៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសី ហនុ ជាកូនអ្នករកសីុគ្រាន់បើម្នាក់ក្នុងក្រុង ព្រះសីហនុ ហើយក្រោយពីកើតហេតុត្រូវ បានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ គ្រាដែល អ្នកឃើញហេតុការណ៍និយាយថា ជនរង របួសរូបនេះ សង្ឃឹមតិចតួច ។

ករណីគ្រោះថ្នាក់ចរាចរខាងលើនេះនគរ បាលចរាចរស្រុកព្រៃនប់មិនទាន់បានសន្និ ដ្ឋានពីមូលហេតុនាំឲ្យមានគ្រោះថ្នាក់នេះកើតឡើងនៅឡើយទេ ។ ទោះជាយ៉ាង ណាក្តីករណីខាងលើនេះ ត្រូវបានគេសន្និ ដ្ឋានថា ដោយសារតែបើកបរលឿននិង សង្ស័យអ្នកបើកបរស្រវឹងផង និងងងុយដេក ផង ទើបបើកទៅបុកដើមឈើបែបនេះ ៕ ឆ្លាម សមុទ្រ

 

ses ses (1)

 


ចែករំលែក៖