ភ្នំពេញៈ បុរសនិសិ្សតពេទ្យម្នាក់ បានវាយខ្លួនឯងបែកក្បាលឈាមស្រោចពេញខ្លួន រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អេីលឡើងកាលពីវេលាម៉ោង៤និង៥នាទីរសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅផ្លូវបេតុងលេខ៣៦ ផ្ទះលេខ ១៨C ក្នុងបុរីសូនីភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋ ដែលជាអ្នកជិតខាងបានប្រាប់អោយដឹងថា បុរសនោះដោយមិនបានដឹងថាមានមូលហេតុអ្វីនោះទេ ដោយបានអង្គុយនិយាយគ្នាតែមិនដឹងថា និយាយជាមួយអ្នកណានោះទេស្រាប់តែពេលឈប់និយាយស្ងាត់ គាត់បានអើតមើល ពេលនោះបានឃើញយកអង្រែបុកគ្រឿងមកវាយក្បាលខ្លួនឯង ដោយពេលនោះបុរសខាងលើនៅផ្ទះតែម្នាក់ឯង ហើយផ្ទះបានចាក់សោពីខាងក្នុងទៀត គាត់បានស្រែកប្រាប់អ្នកដែលរត់ម៉ូតូឌុបដែលនៅក្បែរនោះអោយជួយដែរ តែមិនដឹងជាជួយយ៉ាងម៉េច ដោយមានរបងព័ទ្ធជុំវិញ និងមានសំណាញ់ដោយចូលជួយមិនបាន បានតេទូរសព្ទ័ហៅម្តាយឪពុក តែតេមិនចូល បានរាយការណ៍ដល់សមត្ថកិច្ចអោយមកជួយ ។
ក្រោយមក ក៏មានសង្សារបានមក រួចបានតេទូរសព្ទ័ដែរ តែមិនចូល ទើបអោយគេជួយគាស់ទ្វារផ្ទះនិងវៃសោចូលទៅជួយបានអោយរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យរុស្សុីដើម្បីជួយសង្រ្គោះអាយុជីវិត ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ រេ៉ត ខេមរិន្ទ អាយុ២៣ឆ្នាំ មុខរបរជានិសិ្សតពេទ្យស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយជនរងគ្រោះបានយកអង្រែមកវាយចំក្បាលខ្លួនឯងបែកហូរឈាមរងរបួសធ្ងន់ ។
ប្រភពបន្តទៀតថា ករណីនេះ មិនមែជាករណីឃាតកម្ម ឬគំនុំទេ ដោយជនរងគ្រោះបានយកអង្រែមកវាយបំបែកក្បាលខ្លួនឯងដើម្បីបញ្ចប់ជីវិត តែមិនបានសម្រេច៕ តាឡឹម