ព័ត៌មានទាន់ហេតុការណ៍៖

លោកLi Qiang ជួបពិភាក្សាជាមួយលោកBarrot រដ្ឋមន្ត្រីការបរទេសបារាំង

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖   ថ្ងៃទី២៧ខែមីនា លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោកBarrot រដ្ឋមន្ត្រីការបរទេសបារាំង នៅវិមានសភាប្រជាជនក្រុងប៉េកាំង។

      គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-បារាំងបានបង្ហាញពីនិន្នាការដ៏ល្អប្រសើរដែលមានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងវិជ្ជមាន។ ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសបារាំង អនុវត្តតាមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ រក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់យ៉ាងជិតស្និទ្ធ ត្រួសត្រាយកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងវិស័យផ្សេងៗ និងពង្រឹងកិច្ចសហការពហុភាគីលើវិស័យឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាដើម ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោក។

      គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានថ្លែងបន្តថា ជានិច្ចកាល ប្រទេសចិនតែងតែចាត់ទុកប្រទេសបារាំងជាដៃគូដ៏សំខាន់ ហើយមានឆន្ទៈត្រួសត្រាយសក្តានុពលនៃកិច្ចសហប្រតិបតិ្តការផ្នែកឧស្សាហកម្មងើបឡើងថ្មីនិងឧស្សាហកម្មនៅពេលអនាគតដូចជាសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាជីវសាស្រ្តជាដើម ខណៈពេលបង្កើនកិច្ចសហប្រតិបត្តិការបែបប្រពៃណីក្នុងវិស័យអាកាសចរណ៍ អវកាស ថាមពលនុយក្លេអ៊ែរ និងវិស័យផ្សេងៗទៀតជាមួយភាគីបារាំង។ 

      គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកBarrotបានថ្លែងថា ប្រទេសបារាំងយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយប្រទេសចិន ដើម្បីអនុវត្តយ៉ាងសកម្មនូវគំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ពង្រឹងបន្ថែមទៀតនូវការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យាជាដើម ដើម្បីពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ដូចជាបម្រែបម្រួលអាកាសធាតុជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖