ខេត្តបាត់ដំបង ៖ បុរសម្នាក់សង្ស័យ មានជំងឺប្រចាំកាយព្យាបាលមិនជាបាន សម្រេចចិត្តផឹកថ្នាំពុលប្រភេទថ្នាំបាញ់ស្មៅស្លាប់នៅក្រោយផ្ទះបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។
បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឿន យ៉េត អាយុ៤២ឆ្នាំ រស់នៅភូមិដំណាក់ អំពិល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។
ប្រភពពីគ្រួសារជនរងគ្រោះឲ្យដឹងទៀត ថា នៅពេលដែលប្រទះឃើញជនរងគ្រោះផឹកថ្នាំពុល និងមានអាការក្អួតចង្អោនៅ ក្រោយផ្ទះ ក្រុមគ្រួសារក៏បានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តែអកុសលរហូតដល់ម៉ោង២និង៣៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ជនរងគ្រោះក៏បានដាច់ខ្យល់ ស្លាប់តែម្តង ។
បើតាមសមត្ថកិច្ចស្រង់សម្តីប្រពន្ធជន រងគ្រោះឲ្យដឹងថា ជនរងគ្រោះមានជំងឺ ប្រចាំកាយធ្ងន់ធ្ងរគឺជំងឺទឹកនោមផ្អែមជា ច្រើនឆ្នាំមកហើយៗសង្ស័យថា ដោយសារ តែជំងឺនេះទើបជំរុញឲ្យជនរងគ្រោះផឹកថ្នាំ បាញ់ស្មៅប្រភេទខ្លាំងសម្លាប់ខ្លួនតែម្តង។
ក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឲ្យ ដឹងដែរថា ជនរងគ្រោះមុនផឹកថ្នាំពុល សម្លាប់ខ្លួនបានសរសេរលិខិតទុកជាបណ្តាំ ចុងក្រោយមុននឹងធ្វើអត្តឃាត ។ នៅក្នុង លិខិតនោះជនរងគ្រោះបានសរសេរថា “ប៉ាស្លាប់យកប៉ាទៅកប់នៅកន្លែងដើមថ្នាំ តាក្រោយផ្ទះ ប៉ានឹងបានមើលកូនលេង ក្រោយផ្ទះ កូនស្រីទាំងពីររបស់ប៉ា ប៉ា ស្រឡាញ់កូនណាស់ ប៉ាស្លាប់ទៅព្រលឹង នៅតែអាល័យនឹងកូន អាល័យម៉ែ អស់កូន ប៉ាមិនចង់ស្លាប់ទេណាកូន” ។
សាកសពជនរងគ្រោះត្រូវបានក្រុម គ្រួសារបញ្ជូនពីមន្ទីរពេទ្យបង្អែកខេត្តមក តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅ ឋានក្នុងភូមិដំណាក់អំពិល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ៕ សហការី