ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កម្មករយ៉ាងហោចណាស់ ៤៣នាក់ បានជាប់នៅក្នុងអគារមួយកន្លែងដែលបានបាក់ ដោយសាររញ្ជួយដី ក្នុងតំបន់ Chatuchak នៅទីក្រុងបាងកក

ចែករំលែក៖

ប្រទេសថៃ ៖ កម្មករយ៉ាងហោចណាស់ ៤៣នាក់ បានជាប់នៅក្នុងអគារមួយកន្លែងដែលបានបាក់ ដោយសាររញ្ជួយដី ក្នុងតំបន់ Chatuchak នៅទីក្រុងបាងកក។ ពេលនេះ អាជ្ញាធរថៃ កំពុងបញ្ជូនក្រុមសង្រ្គោះបន្ទាន់ទៅជួយមនុស្ស ដែលជាប់នៅក្នុងអគារកម្ពស់ ៣០ជាន់នោះ។ អគារមួយខ្នងនេះ កំពុងតែសាងសង់។ អគារនេះ ត្រូវបានរាយការណ៍ថា គ្រប់គ្រងដោយការិយាល័យសវនកម្ម។ 

តាម AP រាយការណ៍ថា ៖ បន្ទាប់រាជធានីបាងកក នៃប្រទេសថៃ បានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៣រ៉ិចទ័រ នៅថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ បង្កការភ័យស្លន់ស្លោ ខណៈមនុស្សមួយចំនួនរត់ចេញពីអគារ រកកន្លែងសុវត្ថិភាពរៀងៗខ្លួន ជាមួយការភ័យ តក់ស្លុត ។ 

ចំណែកបើយោងតាមសារព័ត៌មានរ៉យទ័រឯណោះ ការរញ្ជួយដីនេះមានចំណុចកណ្តាលនៅទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា ជាមួយជម្រៅ ១០គីឡូម៉ែត្រ ៕

ដោយ ៖ សិលា


ចែករំលែក៖