ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ជួបពិភាក្សាការងារជាមួយលោកGakossoរដ្ឋមន្ត្រីការបរទេសនៃប្រទេសសាធារណរដ្ឋកុងហ្គោ

ចែករំលែក៖

 អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៥ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោកGakossoរដ្ឋមន្ត្រីការបរទេសនៃប្រទេសសាធារណរដ្ឋកុងហ្គោ នៅក្រុងប៉េកាំង ។

    គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា ជានិច្ចកាល ចិននិងសាធារណរដ្ឋកុងហ្គោតែងតែយល់ដឹងគ្នាទៅវិញទៅមក មានទំនុកចិត្តគ្នាទៅវិញទៅមក និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក ទំនាក់ទំនងនៃប្រទេសទាំងពីរបានក្លាយជាគំរូនៃកិច្ចសហប្រតិបតិ្តការនិងសាមគី្គភាពរវាងចិននិងអាហ្រ្វិករួចហើយ ។ក្រោមការណែនាំរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោកប្រធានាធិបតីDenis Sassou-Nguesso ទំនាក់ទំនងរវាងចិននិងសាធារណរដ្ឋកុងហ្គោបានរក្សានិន្នាការអភិវឌ្ឍយ៉ាងផុលផុស ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏បានដើរតួនាទីដ៏សំខាន់ចំពោះវឌ្ឍនភាពនិងវិបុលភាពរបស់ទ្វីអាហ្រ្វិកផងដែរ ។ វេទិកាសហប្រតិបតិ្តការចិន-អាហ្រ្វិកជាវេទិកាសំខាន់បំផុតសម្រាប់សាមគ្គីគ្នានិងជួយយកអាសាគ្នាទៅវិញទៅមក ក៏ដូចជាសម្រេចបាននូវការអភិវឌ្ឍរួមរវាងចិននិងអាហ្រ្វិក ។ ដោយសារទទួលបានការគាំទ្រពីបណ្តាប្រទេសនានានៃទ្វីបអាហ្រ្វិក បានជានៅឆ្នាំមុន សាធារណរដ្ឋកុងហ្គោបានកាន់មុខតំណែងជាសហប្រធាននៃភាគីអាហ្វ្រិករបស់វេទិកា ប្រទេសចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយសាធារណរដ្ឋកុងហ្គោ អនុវត្តយ៉ាងសកម្មនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុងប៉េកាំង ជាពិសេសគឺប្រតិបតិ្តការភាពជាដៃគូចំនួន១០  រួមគ្នាធ្វើការងារត្រៀមរៀបចំឱ្យល្អនៃកិច្ចប្រជុំអ្នកសម្របសម្រួលថ្នាក់រដ្ឋមន្ត្រីដែលជាសមិទ្ធផលនៃវេទិកា ជំរុញឱ្យកិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិកទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាបញ្ចេញសញ្ញាវិជ្ជមានកាន់តែច្រើនទៅកាន់ពិភពលោក ។ គេហទំព័រ «CCFR China state-controlled media » ប្រឈមនឹងស្ថានការណ៍អន្តរជាតិដែលមានភាពរង្គោះរង្គើនិងស្មុគស្មាញ ចិននិងប្រទេសអាហ្វ្រិកត្រូវសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបតិ្តការឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីគាំពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាជំរុញការអភិវឌ្ឍសកលប្រកបដោយសន្តិភាពនិងស្ថិរភាព ។

        គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកGakossoបានថ្លែងថា ប្រទេសចិនជាប្រទេសដ៏អស្ចារ្យ ជាមិត្តភក្តិនិងដៃគូដ៏ស្មោះត្រង់របស់ប្រទេសសាធារណរដ្ឋកុងហ្គោនិងប្រទេសអាហ្វ្រិកទាំងអស់ ។ ប្រទេសសាធារណរដ្ឋកុងហ្គោយកចិត្តទុកដាក់ខ្ពស់ចំពោះភារកិច្ចនៃសហប្រធាននៃវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិក ហើយរីករាយធ្វើកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដើម្បីធ្វើការត្រៀមរៀបចំឱ្យបានល្អនៃកិច្ចប្រជុំអ្នកសម្របសម្រួលថ្នាក់រដ្ឋមន្ត្រី និងពិព័រណ៌សេដ្ឋកិច្ចនិងពាណិជ្ជកម្មចិននិងអាហ្វ្រិក ដែលជាសមិទ្ធផលនៃវេទិកា ជំរុញកិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិកឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន ។ បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិបាននិងកំពុងមានការប្រែប្រួលយ៉ាងខ្លាំង ជឿជាក់ថា ក្នុងនាមជាប្រទេសបុរាណប្រកបដោយអរិយធម៌ដ៏ចំណាស់ ប្រទេសចិនមានតម្រិះប្រាជ្ញាអាចរកបានចម្លើយដើម្បីដោះស្រាយបញ្ហាដែលពិភពលោកបាននិងកំពុងប្រឈម ហើយនឹងដើរតួនាទីកាន់តែសំខាន់ដើម្បីសន្តិភាពនិងស្ថិរភាពរបស់ទ្វីបអាហ្វ្រិក ៕

ដោយ ៖ សិលា


ចែករំលែក៖