ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ ចុងក្រោយ ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវថ្ងៃទី ៨ កញ្ញា ២០១៦

ចែករំលែក៖

ប្រទេសឡាវ៖ នៅព្រឹកថ្ងៃទី ៨ កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំកំពូលបន្ត ក្នុងនោះមានដូចជា ១)កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៤ ២)កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៤ ៣)កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១១ ហើយបន្ទាប់មកគឺប្រមុខប្រមុខដឹកនាំដឹកនាំអាស៊ានបានចេញសេចក្តីប្រកាសរួមគ្នាស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។

បន្ទាប់មកប្រមុខដឹកនាំអាស៊ានទាំងអស់បានទទួលទានអាហារថ្ងៃត្រង់រួមគ្នា។ ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ គឺនឹងបិទនៅម៉ោង ២៤:៤៥នាទីរសៀលនេះ។ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណប្រតិភូកម្ពុជាអញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃនេះ ៕

1 3 2


ចែករំលែក៖