អន្តរជាតិ ៖ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី ៣១ ខែមីនា ជំនួយជា សម្ភារៈជួយ សង្គ្រោះមនុស្ស ធម៌បន្ទាន់ជើងទីមួយ សម្រាប់ គ្រោះរញ្ជួយដីដែលរដ្ឋាភិបាលចិនផ្តល់ឱ្យ មីយ៉ាន់ម៉ាបាន ត្រូវដឹកជញ្ជូពី ព្រលានយន្តហោះ អន្តរជាតិ រដ្ឋធានីប៉េកាំង ។
គេហទំព័រ «CCFR China state-controlled media » តបតាមសំណើរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា រដ្ឋាភិបាលចិនសម្រេច ផ្តល់ ជំនួយ ជាសម្ភារៈជួយ សង្គ្រោះមនុស្ស ធម៌បន្ទាន់ក្នុងទឹកប្រាក់ទំហំ ១០០ លានយាន់ប្រាក់ចិន ដល់មីយ៉ាន់ម៉ា ។ អ្នកសារព័ត៌មាន បាន ទទួលដំណឹងពីរដ្ឋបាលអភិវឌ្ឍនិងសហ ប្រតិបត្តិការ ជាតិចិន ឱ្យដឹងថា ជំនួយ សម្ភារៈជើងដំបូងដូចជាតង់ចំនួន ១២០០ ភួយ ចំនួន ៨ពាន់ និង កញ្ចប់សង្គ្រោះ បន្ទាន់ចំនួនជាង ៤ ម៉ឺន ដែលត្រូវបាន ម៉ៅយន្ត ហោះ ដឹកជញ្ជូនទៅកាន់ក្រុងយ៉ាំងហ្គូន។ លើសពីនេះ ភាគីចិននឹងផ្តល់ដល់ភាគីមីយ៉ាន់ម៉ានូវ ទឹកស្អាត អាហារងាយៗនិងសម្ភារៈដែលត្រូវការជាបន្ទាន់ផ្សេងទៀត ដែលនឹងត្រូវ បាន ដឹកជញ្ជូនទៅដល់តំបន់ រងគ្រោះ ក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ ៖ សិលា