ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេងបុកម៉ូតូអ្នកលក់នំប៉័ងបណ្ដាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ខេត្តព្រះវិហារ៖ រថយន្តដឹកប្រេងមួយ គ្រឿងបានបុកម៉ូតូលក់នំប៉័ងតាមដងផ្លូវ បណ្ដាលឲ្យផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅម៉ោង១០និង៣០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែ សំណាងល្អមិនមានសេចក្តីរាយការណ៍ពី អ្នករងគ្រោះនោះទេ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះ វិហារលោកឧត្តមសេនីយ៍ត្រី កង សាគុណ បានប្រាប់ថា រហូតមកដល់រសៀលម្សិល មិញភ្លើងបានរលត់ទៅវិញ ហើយក្រោមពី មានកិច្ចអន្តរាគមន៍ពីសំណាក់កម្លាំងសមត្ថ កិច្ចនិងអាជ្ញាធរ។ លោកបន្តថា តាមព័ត៌ មានរាយការណ៍មកគឺមិនមានអ្នករងគ្រោះនោះទេ៕សហការី

sew


ចែករំលែក៖