ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដើររអិលធ្លាក់ចូលស្រះបណ្តាលឲ្យលង់ស្លាប់

ចែករំលែក៖

ខេត្តព្រៃវែង ៖ ស្រ្តីម្នាក់ស្លាប់យ៉ាង អាណោចអាធ័ម ខណៈដើរក្បែរស្រះទឹក ចៃដន្យរអិលជើងធ្លាក់ចូលស្រះ ហើយត្រូវ បានគេប្រទះឃើញសពបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៣នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅ ក្នុងស្រះទឹកមួយ ស្ថិតនៅភូមិ-ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង។
មន្ត្រីនគរបាលស្រុកមេសាងបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលបានស្លាប់ខាងលើ ឈ្មោះ អ៊ាន សោភ័ណ្ឌ អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបាន ដើរក្បែរស្រះទំនងជារកបេះបន្លែតែចៃដន្យ រអិលធ្លាក់ចូលទឹកស្រះ ហើយគ្មាននរណា បណ្តាលឲ្យលង់ស្លាប់តែម្តង។
ប្រភពបានបន្តថា ស្ត្រីរងគ្រោះខាងលើនេះក៏ជាមនុស្សមានជំងឺប្រសៃប្រសាទ និងលែងតែចេញពីផ្ទះបាត់ៗ ហើយគ្រួសារ ស្ត្រីរងគ្រោះក៏មិនសូវចាប់អារម្មណ៍ពេលដែលស្ត្រីរងគ្រោះចេញពីផ្ទះដែរ។
មន្ត្រីនគរបាលបានបន្ថែមថា ក្រោយព េលកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋាន ថា ស្ត្រីរងគ្រោះខាងលើស្លាប់ ដោយសារ លង់ទឹកប្រាកដមែន។

បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ ត្រូវបាន សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដើម្បីចាត់ ចែងធ្វើបុណ្យតាមប្រពៃណី៕ សហការី

 

diedd-1

 


ចែករំលែក៖