ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យ១៩ឆ្នាំម្នាក់លួចម៉ូតូមិត្តភក្ដិគេចបាន៣ថ្ងៃម្ចាស់រកឃើញប្ដឹងឲ្យនគរបាលខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនស្ត្រីវ័យក្មេងម្នាក់បន្ទាប់ពីលួចម៉ូតូមិត្តភក្ដិយកទៅលក់ហើយយកលុយដែល លក់បានចំនួន៤០០ដុល្លារទៅដើរលេងស៊ីចាយអស់រំលងបាន៣ថ្ងៃក៏ត្រូវជនរង គ្រោះឃើញប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែ ម្តង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឆិល ម៉ាលី ហៅស្រីខួច អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជន រងគ្រោះឈ្មោះ ភិន សុភ័ក្រ្ត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង៩ ដោយជនរងគ្រោះបានទុកម៉ូតូម៉ាកហុង ដាសេ១២៥ សេ៊រី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១BO-៤៧០៣ នៅក្នុងផ្ទះរួចចេញទៅផ្សារច្បារអំពៅពេលនោះស្រាប់តែជនសង្ស័យដែលជាមិត្តភក្ដិជនរងគ្រោះបានធ្វើសកម្មភាពលួចយក ម៉ូតូរបស់ជនរងគ្រោះរួចជិះគេចខ្លួនយក ទៅលក់ឲ្យគេនៅខេត្តកំពង់ស្ពឺបាន៤០០ ដុល្លារ ហើយលុយលក់បានត្រូវនារីជាជនសង្ស័យយកទៅស៊ីចាយអស់។

លុះដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង១២និង១០នាទីជនរងគ្រោះនិងក្រុមគ្រួសារឃើញជនសង្ស័យឈ្មោះ ឆិល ម៉ាលី កំពុងនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ក៏ឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចខណ្ឌច្បារ អំពៅសាកសួរនិងចាត់ការតាមច្បាប់៕

 

aes-1

 


ចែករំលែក៖