ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន ដឹកនាំដោយលោក Jiang Zengwei ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញៈ នៅវិមានសន្តិភាព រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន ដឹកនាំដោយលោក Jiang Zengwei ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្នុងជំនួបនេះ លោក Jiang Zengwei បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន ថា
បច្ចុប្បន្នក្រុមហ៊ុន និងសហគ្រាសចិន បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបន្តាក់
ទុនវិនិយោគនៅ កម្ពុជា ហើយកន្លងមក កម្ពុជា ក៏មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ជាក់ស្តែងដូចជានៅក្រុងព្រះសីហនុ មានក្រុមហ៊ុនចិនជាច្រើន បានទៅបើកក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ លោក Jiang Zengwei អំពីសក្តានុពល ការរីកចម្រើន សន្តិសុខ និងស្ថេរភាពរបស់ប្រទេសកម្ពុជា។ សម្តេច បានបន្តថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ច ៧,៧% ហើយអ្វីដែលជាសក្កានុពល ដោយសារទីផ្សារ និងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា មានការបើកចំហរ ហើយវិនិយោគិនចិនក៏បានមកបណ្តាក់ទុនជាបន្តបន្ទាប់។

នៅក្នុងជំនួបនោះដែរ សមាជិកគណៈប្រតិភូក្រុមប្រឹក្សាជំនួញអន្តរជាតិចិន បានស្នើសម្តេចតេជោ អោយបន្តរក្សាការរីកចម្រើន និងអ្វីដែលកម្ពុជាកំពុងមាន ហើយនៅពេលខាងមុខ នឹងមានក្រុមហ៊ុនចិន ជាច្រើនមកវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រហូតមកដល់ដំណាក់កាលនេះ ទំនាក់ទំនងរវាងកម្ពុជា និងចិន បានឈានដល់កម្រិតខ្ពស់លើគ្រប់វិស័យ ហើយសម្តេច នឹងអញ្ជើញទៅចូលរួមពិធីតាំងពិពណ៌ ពាណិជ្ជកម្មអាំស៊ានចិន នៅទីក្រុងណានីង នាថ្ងៃស្អែកទី ១០ ខែកញ្ញា ២០១៦ ដែលជាបង្ហាញទំនាក់ទំនងកាន់តែរឹងម៉ាំ ហើយនេះក៏ជាលើកទី៩ ដែរ សំរាប់ពិធីតាំងពិពណ៌នេះដែលសម្តេច អញ្ជើញបានចូលរួម។

សម្តេចតេជោ បានមានប្រសាសន៍បន្តថានៅក្នុងឆ្នាំនេះ សម្តេចបានជួបពិភាក្សាផ្ទាល់ជាមួយឯកឧត្តម នាយករដ្ឋមន្ត្រីចិន លី ខឺឈាង ចំនួន ៣ដង រួចមកហើយ ដែលនេះបង្ហាញអំពីការទំនាក់ទំនងក្នុងកម្រិតកំពូល ទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច។ សម្តេចតេជោ ក៏បានជំរុញអោយ វិស័យឯកជនរបស់កម្ពុជា និងវិស័យឯកជនរបស់ចិន សហការដើម្បីចាប់ដៃគ្នាជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអោយមានការរីកចម្រើន ហើយសម្តេច ក៏បានគូសបញ្ជាក់អំពីវិស័យអាទិភាព ៤ យ៉ាងសម្រាប់ការអភិវឌ្ឍន៍ ក្នុងនោះរួមមាន ធនធានមនុស្ស ផ្លូវ ទឹក និង ភ្លើង។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែបានផ្តល់ជំនួយ ដល់កម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕

fb_img_1473426938934fb_img_1473426926064fb_img_1473426915882
fb_img_1473426919476
fb_img_1473426922365


ចែករំលែក៖