ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទួរីសម្ចាស់ងោកមួយភាំង រេចង្កូតធ្លាក់ស្រះរងរបួសស្រាលនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ រថយន្តទួរីសមួយគ្រឿង បានរេចង្កូតក្រឡាប់ធ្លាក់វាលស្រែ ខណៈអ្នកបើកងងុយដេកងោកមួយភាំង ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ នៅមុខផ្នែកសឹករងស្វាយជ្រំស្តិតក្នុងភូមិ ត្របែក ឃុំ ស្វាយជ្រំស្រុក ស្វាយជ្រំ ខេត្តស្វាយរៀងប៉ុន្តែមិនបណ្ដាលអោយរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

បើតាមប្រជាពលរដ្ឋបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកទួរីស ពណ៌ ទឹកប៊ិចចាស់ ពាក់ផ្លាកលេខ ឆ2670ភព2អ្នកបើកបរដោយបុរសម្នាក់ឈ្មោះ អាត ធី ភេទប្រុស អាយុ25ឆ្នាំ រស់នៅផ្សាអ្នកលឿងភូមិ2ឃុំព្រែកខ្សាយខស្រុកពាមរ៌ខេត្តព្រៃវែងពីកើតមកលិចលុះដល់ចំណុនកើតហេតុខាងលើ ក៏ឃើញរថយន្តរេចង្កូតមកខាងស្តាំដៃ រួចក៏ហោះចូលទៅក្នុងស្រះក្រឡាប់ផ្ងារកង់តែម្តង ហើយភ្លាមៗនោះ គេឃើញអ្នកបើករថយន្តស្រវេស្រវ៉ាចេញពីរថយន្ត តែសំណាងល្អ មិនបណ្តាលឲ្យរងរបួសធ្ងន់ ឬស្លាប់ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចចរាចរណ៍ស្រុកស្វាយជ្រំយករថយន្តដឹកដីមកអុសរថយន្តបង្កហេតុខាងលើ យកទៅរក្សាទុកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំរង់ចាំម្ចាស់ មកដោះស្រាយ ។

បច្ចុប្បន្នបញ្ជួនទៅសម្រាកនៅមន្ទីពេទ្យបង្អែកស្វាយជ្រំ ៕ យឹម សុថាន

 

srs-2 srs-1 srs srs-3


ចែករំលែក៖