ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តស្វាយរៀងចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន៧នាក់ក្នុងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ៧នាក់ កាលពីវេលាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។

តាមការលើកឡើងរបស់លោកវរៈនីយ៍ឯក ស្រី វុត្ថា បានឲ្យដឹងថា “ជនសង្ស័យទាំង ៧នាក់នេះ បានធ្វើសកម្មភាពរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្រុងបាវិត ត្រូវកម្លាំងយើងបង្ក្រាបបាន ដោយទី១ ឈ្មោះ ង្វៀន ជុងទឹង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មានមុខរបរអ្នកលក់កាហ្វេ មានស្រុកកំណើតនៅសង្កាត់២ ខណ្ឌប៉ិញថាញ់ ក្រុងហូជីមិញ ប្រទេសវៀតណាម” ។ ទី២ ឈ្មោះ ទិត្យថ្លៃថ្លា ភេទប្រុស អាយុ២៣ ឆ្នាំជនជាខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រកលាវ សង្កាត់បាវិត ។ ទី៣ឈ្មោះ បៀង យ៉ាងតាវ ភេទប្រុស អាយុ ៣៦ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរ កម្មករសំណង់រស់នៅ ភូមិប៊ិនកូវ សង្កាត់ទៀងធឹង ស្រុកក្រយ៉ូវ ខេត្តតៃនិញ។ ទី៤ឈ្មោះ សុខយ៉ាវ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ មានទីលំនៅភូមិ បាវិតកណ្តាល សង្កាត់បាវិត។ទី៥ឈ្មោះ លូវិន ឡុក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងភ្លើង រស់នៅ សង្កាត់ប៊ិនតាំង ខណ្ឌប៊ិនយ៉ីង ក្រុងហូជីមិញ។ ទី៦ឈ្មោះ ង្វៀង អាន់តឹង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅ ភូមិទី៩ សង្កាត់ឪកឺ ក្រុងហូជីមិញ និងទី៧ឈ្មោះ យឿង វាំងទៀង ភេទប្រុសអាយុ ៣៦ឆ្នាំមុខរបរកម្មករ មានទីលំនៅភូមិអាប់មូក ឃុំអាប់ ស្រុកចាន់ភូវ៉ា ខេត្តប៊ិនយឿង ប្រទេសវៀតណាម ។

ប្រភពបន្តថា សមត្ថកិច្ច ក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ យឹម សុថាន

 

se


ចែករំលែក៖