ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំរេចង្កូតកៀរម៉ូតូដែលជិះបញ្ច្រាសទឹសគ្នាបណ្តាលឱ្យមនុស្សស្លាប់ទាំងគ្រួសារចំនួន៤នាក់

ចែករំលែក៖

ខេត្តក្រចេះ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តរេចង្កូតទៅកៀរម៉ូតូគួរឱ្យរន្ធត់ណាស់បណ្តាលឱ្យស្លាប់ទាំងគ្រួសារតែម្តងក្នុងនោះមានឪពុក.ម្ដាយនិងកូនតូចៗ២នាក់។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តកៀរម៉ូតូបង្កឱ្យមានមនុស្សស្លាប់ទាំងគ្រួសារនោះបានកើតឡើងនៅវេលាម៉ោង១ៈ០០នាទីថ្ងៃទី០១ខែឧសភាឆ្នាំ២០២៥ ត្រង់ទីតាំងចំនុចស្ពានព្រែកឆ្លូងក្នុងភូមិសំរង ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ ។

   ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នោះបង្កឡើងដោយរថយន្តម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខត្បូងឃ្មុំ3A-3218.មានទឹសដៅពីជើងទៅត្បូងក្នុងស្ថានភាពផ្លូវកោងរេចង្កូតទៅកៀរម៉ូតូ។

   អ្នកបើកបររថយន្តឈ្មោះម៉ៅ រ៉ានីភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិអូរពីរ ឃុំថ្មពេជ្រស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

   រថយន្តបើកបរក្នុងស្ថានភាពផ្លូវកោងរេចង្កូតទៅកៀរម៉ូតូក្នុងទឹសដៅបញ្ច្រាសគ្នា  ហើយក៏ព្យាយាមបើកបរររត់គេច តែត្រូវសមត្ថកិច្ចចរាចរណ៍ស្ទាក់ចាប់បាននៅទីរួមស្រុកស្នួល ខេត្តក្រចេះ។

   រីឯម៉ូតូម៉ាកហុងដាC125.ពាក់ស្លាកលេខក្រចេះ1E-0786 បើកបរដោយឈ្មោះបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ រស់នៅភូមិសង្គម ឃុំសណ្តាន់ស្រុកសម្បូរ ខេត្តក្រចេះ មានពាក់មួកសុវត្ថិភាពស្លាប់នៅនិងកន្លែងកើតហេតុ។អ្នករួមដំណើរទី១.ឈ្មោះដា ចន្នី ភេទស្រីអាយុ២៣ឆ្នាំ ពាក់មួកសុវត្ថិភាព ត្រូវជាប្រពន្ធស្លាប់នៅនិងកន្លែងកើតហេតុ។

   ដោយធីរីណាអ្នករួមដំណើទី២ឈ្មោះបញ្ញា ស្រីនិត អាយុ២ឆ្នាំ អត់ពាក់មួកសុវត្ថិភាពត្រូវជាកូនស្លាប់នៅកន្លែងកើតហេតុ។

   អ្នករួមដំណើទី៣ឈ្មោះបញ្ញា សុខណាភេទប្រុស អាយុមួយខែស្លាប់នៅកន្លែងកើតហេតុ។

   ជនរងគ្រោះទាំងគ្រួសារធ្វើដំណើរពីទីរួមស្រុកស្នួលឆ្ពោះទៅខេត្តក្រចេះក៏ជួបគ្រោះថ្នាក់ស្លាប់ទាំងគ្រួសារតែម្តង។

   សាកសពសមត្ថកិចរាចរណ៍បានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

   ចំណែកអ្នកបើករថយន្តត្រូវនគរបាលចរាចរណ៍ឃាត់ខ្លួនបណ្តោះអាសន្នរង់ចាំចាត់ការតាមច្បាប់ចរាចរណ៍ផ្លូវគោក។

   រីឯរថយន្តបង្កនិងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួលរង់ចាំដោះស្រាយតាមក្រោយ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖