ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជន៣នាក់​ជាមួយដាវសាំម៉ូរ៉ៃមួយដើមដាក់ក្រោមកែបម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចទឹកថ្លា ខណ្ឌសែនសុខ សហការជាមួយកម្លាំងចម្រុះក្រុង ឃាត់ខ្លួនយុវជនបីនាក់ មានលាក់ដាវសាំមូរៃមួយដើមនៅក្រោមកែបម៉ូតូ។

ការឃាត់ខ្លួនយុវជនបីនាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើឡើង ខណៈដែលឆែកឆេររកឃើញដាវចំនួនមួយដើមនៅក្រោមកែបម៉ូតូរបស់ពួកគេ កាលពីវេលាម៉ោង ២១ថ្ងៃទី១២ខែកញ្ញា ឆ្នាំ ២០១៦ ត្រង់ចំណុចគល់ស្ពានអាកាស៧មករា ស្ថិតតាមបណ្ដោយផ្លូវសហពន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕ តុង សីហា

2 1 3


ចែករំលែក៖